សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំយកអាជីពទៅគាបគេស៊ី ដែលនាំឱ្យគេស្អប់ និងលែងទុកចិត្តអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តអ្នកសារព័ត៌មានផ្សាយពីការកង្វះខាតនៃការអនុវត្តតួនាទីរបស់រដ្ឋាភិបាល ។

សម្តេចធិបតី  ហ៊ុន ម៉ាណែត រំលឹកថា ៖ កុំយកអាជីពទៅគាបគេស៊ី ដែលនាំឱ្យគេស្អប់ និងលែងទុកចិត្តអ្នកសារព័ត៌មាន !

លោក នេត ភក្ត្រា បានរំលឹកថា ដោយមានការគាំទ្រដល់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋក្នុងរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងបានកាត់បន្ថយថ្លៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញឱ្យចុះបញ្ជីស្របច្បាប់។ឆ្នាំ២០២៤រាជរដ្ឋាភិបាលក៏បានលើកលែងការបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្ម រយៈពេល៣ ឆ្នាំ (២០២៤-២០២៧)ផងដែរ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន នៅជ្រោយចង្វារ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជនដែលបានចុះផ្សាយព័ត៌មានស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានយកដំណឹងពី បញ្ហាពលរដ្ឋប្រាប់ដល់រាជរដ្ឋាភិបាលឲ្យបានទាន់ពេលវេលាជាដើមនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មានគឺជាមែកធាងគ្រប់គ្រង របស់រដ្ឋ ហើយរាជរដ្ឋាភិបាលប្រកាសថានឹងគោរពឲ្យបានល្អបំផុតចំពោះសិទ្ធអ្នកសារព័ត៌មានស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន នៅជ្រោយចង្វារ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសថា ដើម្បីអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតីក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំ២០២៤ ក្រសួងព័ត៌មានបានរៀបចំគោលការណ៍មួយចំនួន លើការផ្តល់ការលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន។ នៅក្នុងន័យនេះ ក្រសួងព័ត៌មានសូមគោរពស្នើសុំការអនុញ្ញាតផ្តល់ការលើកទឹកចិត្ត តាមរយៈការផ្តល់មេដាយការងារជូនបងប្អូនអ្នកសារព័ត៌មាននៃស្ថាប័នរដ្ឋនិងឯកជន អ្នកមានឥទ្ធិពលក្នុង បណ្តាញសង្គម ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ចក្នុងការផ្តល់ព័ត៌មានប្រកបដោយគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការនាំយកព័ត៌មានពិតពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមនីយកម្ម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាក្នុងរបបពីរ (២) ឆ្នាំម្តងចាប់ពីឆ្នាំ ២០២៦តទៅ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print