អគ្គិភ័យឆេះរោងកម្មករស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅរោងកម្មករស្នាក់នៅដីឡូត៍មួយកន្លែង ក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍នេះបណ្តាលឲ្យកម្មករពីរនាក់រងរបួស ហើយត្រូវរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

រោងកម្មករដែលរងអគ្គិភ័យមិនទាន់ដឹងពីមូលហេតុនៅឡើយនេះធ្វើឡើងអំពីឆ្អឹងដែកក្រាលកុងផ្លាកេ សម្រាប់កម្មករស្នាក់នៅ ហើយដំបូលខាងលើនោះប្រក់ស័ង្កសី មានទំហំ៤០ម៉ែត្រ គុណ៦០ម៉ែត្រ ។

រថយន្តពន្លត់អគ្គិភ័យបានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់១១រថយន្ត ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ។

រហូតមកដល់ពេលនេះគេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះទេ ដោយគេបានឃើញបុរសជាឪពុកនិងកូន២នាក់ដែលជាកម្មករសំណង់ ។ ជនរងគ្រោះទី១ឈ្មោះ ភឹម ស្រ៊ុន អាយុ៣៧ឆ្នាំ និងឈ្មោះ ភឹម ណាន ត្រូវជាកូន អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ៕

ដោយ៖ តុង សីហា

  

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print