រថយន្តTACOMAបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវត្រូវរថយន្តRANGERមកពីក្រោយបុកបន្ថែមទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តTACOMAមួយគ្រឿងក្នុងល្បឿនលឿនជ្រុកបុកក្បាលនាគរងការខូចខាតហើយត្រូវបានរថយន្តRangerមកបុកពីក្រោយបន្តទៀត តែសំណាងមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានអាកាស៥មករា ខាងជើងស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTACOMA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-6956 បើកបរដោយបុរសជនជាតិចិនម្នាក់និងមានម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដង ភ្លាមនោះក៏មានរថយន្តម៉ាកRANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-7138 ធ្វើដំណើរមកពីក្រោយ ក៏បុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងខាង តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោលរងចាំដោះស្រាយពេលក្រោយ៕

IMG_1326 IMG_1331 IMG_1398 IMG_1319 IMG_1321

ដោយ៖ ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print