សហរដ្ឋអាមេរិក ដំឡើងពន្ធគយ ២៥ភាគរយ ចំពោះគ្រឿង បន្លាស់គន្លឹះនៃ រថយន្ត បានចូលជា ធរមាន ប្រព័ន្ធ សារព័ត៌មាន អាមេរិក ចេញផ្សាយ បទអត្ថាធិប្បាយថា ទង្វើនេះ ប្រហែលនឹង កែប្រែ ឧស្សាហកម្ម រថយន្ត អាមេរិកជា រៀងរហូត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ វិធានការ របស់ អាមេរិក ស្តីពី ការ ដំឡើង ពន្ធគយ ២៥ភាគរយ ចំពោះ គ្រឿងបន្លាស់ គន្លឹះនៃ រថយន្ត បានចូលជា ធរមាននៅ វេលាម៉ោង សូន្យថ្ងៃទី៣ ខែឧសភា តាមម៉ោង តំបន់ភាគខាង កើត សហរដ្ឋអាមេរិក រួចហើយ ។ អំពីការនេះ ប្រព័ន្ធ សារព័ត៌មាន CNN របស់ អាមេរិកបាន ចេញផ្សាយ អត្ថបទថា ទង្វើនេះ ប្រហែលនឹង កែប្រែ ឧស្សាហកម្ម រថយន្ត អាមេរិក ជា រៀងរហូត ។

គេហទំព័រ «CCFR China state-controlled media » នៅ ថ្ងៃដដែល ប្រព័ន្ធ សារព័ត៌មាន CNN របស់ អាមេរិកបាន លើកឡើង ក្នុងការផ្សាយ ដំណឺង ថា នៅ ពេលមុននេះ រដ្ឋាភិបាល អាមេរិក ប្រកាសដំឡើង ពន្ធគយចំពោះ រថយន្តនាំចូល ទាំងមូល គឺមិនពាក់ព័ន្ធ ដល់ រថយន្តដែល ផលិតដោយ សហរដ្ឋអាមេរិក នោះទេ ប៉ុន្តែ ស្របពេល ដែល ការដំឡើង ពន្ធគយ២៥ ភាគរយ ចំពោះគ្រឿង បន្លាស់គន្លឹះនៃ រថយន្ត ចាប់ផ្តើម ចូលជា ធរមាន អ្វីៗនឹង ខុសគ្នា ខ្លាំង ។ ក្នុងចំណោម រថយន្តចំនួន ១០លាន គ្រឿងដែល ផលិត ដោយ សហរដ្ឋអាមេរិក នៅឆ្នាំ២០២៤ គ្មានមួយគ្រឿង មិនប្រើប្រាស់ គ្រឿងបន្លាស់ នាំចូល ទេ ។ បច្ចុប្បន្ននេះ ការដំឡើង ពន្ធគយ ចំពោះ គ្រឿងបន្លាស់ ប្រហែលមាន ន័យថា មុខរបរ រថយន្តនឹង ប្រឈមមុខ នឹងថ្លៃដើម ថ្មីចំនួន រាប់ម៉ឺនលាន ដុល្លារអាមេរិក ហើយ ទីបំផុតនឹង ប៉ះពាល់ ដល់អ្នកទិញនិង ម្ចាស់រថយន្ត អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » អត្ថបទ បានដកស្រង់ ទស្សនៈរបស់ លោក Jonathan Smoke ប្រធាន សេដ្ឋវិទូ នៃក្រុមហ៊ុន រថយន្ត Cox ថា ការដំឡើង ពន្ធគយចំពោះ គ្រឿងបន្លាស់ មិនត្រឹមតែ បង្កជា ផលប៉ះ ពាល់ ដល់ រថយន្តថ្មី ប៉ុណ្ណោះទេ ថែមទាំង ក៏នឹង បណ្តាលឱ្យ ការចំណាយលើ ការជួសជុល ថែទាំនិង ធានាកើន ឡើងដែរ នេះនឹង ប៉ះពាល់ដល់ ជនជាតិ អាមេរិក គ្រប់រូប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print