អគ្គីភ័យឆាបឆេះការិយាល័យក្រុមហ៊ុនសំណង់មួយកន្លែងនៅ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់

ចែករំលែក៖

 

ភ្នំពេញៈ ការិយាល័យក្រុមហ៊ុនសំណង់(ផ្នែកសិក្សាប្លង់) មួយកន្លែងស្ថិតនៅផ្ទះល្វែងជាន់ទី៣បុរីអូរ៉ូរ៉ា ស៊ីធី ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យសម្ភារៈការិយាល័យរួមមានកៅអី តុទូនិងកុំព្យូទ័រជាច្រើនគ្រឿងបានរងការខូចខាត។  ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៥ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ 

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើត គេឃើញភ្លើងឆាបឆេះពីជាន់ទី៣នៃផ្ទះល្វែងយ៉ាងសន្ធោសន្ធៅ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។ បើតាមនគរបាលការិល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់អស់ទឹក៣រថយន្ត។

អគ្គិភ័យនេះបានឆាបឆេះការិយាល័យក្រុមហ៊ុនសំណង់(ផ្នែកសិក្សាប្លង់)បណ្ដាលអោយសម្ភារៈរួមមានកៅអីតុទូនិងកុំព្យូទ័រជាច្រើនគ្រឿងបានរងការខូចខាត។ 

ចំពោះករណីអគ្គិភ័យនេះដែរពុំបណ្ដាលឱ្យឆេះរាលដាលនិងបង្កឲ្យមានមនុស្សរងរបួសឡើយ។ អគ្គិភ័យនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដោយគេមានការសង្ស័យថាបណ្ដាលមកឆ្លងចរន្តអគ្គិសនី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print