នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​៖​ ជំងឺ​Anthrax​ (ពិសធ្យូង)​ គឺជាជំងឺឆ្លង​ បណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឹងប្រភេទសត្វស៊ីស្មៅ សត្វគោ​-ក្របី​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងថា​ ជំងឺ​Anthrax​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ចំពោះ​ការឆ្លងនេះ​ បណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជា៖​ សត្វ​គោ​ ក្របី​ ជាដេីម​ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បន្តថា​ ជាក់ស្ដែង​ខេត្តមុកដាហាន​ ប្រទេសថៃ​ បានរកឃេីញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លេីមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស​ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ​ ។ មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​ ។ ជំងឺនេះមានឱសថព្យាបាលជាបាន​ ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់​ ។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានគូសបញ្ជាក់ថា​ ជំងឺ​បង្កឡេីងដោយមេរោគបាក់តឹរីនេះ​ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិច​ គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។ ដូច្នេះ​សូមទំនាក់ទំនង​ព័ត៌មាន​បន្ថែម​លេខ​ទូរស័ព្ទ​ ១១៥​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print