ខេត្តព្រះសីហនុ ៖ ខេត្ត ព្រះ សីហនុ ល្បីលោក សេង សុខណាក់ អនុប្រធាន មន្ទីរ សូរិយោដី ល្បីល្បាញខាង បង្កេីត បញ្ហា ទំនាស់ដីធ្លី ឥលូវ ខ្ញុំ អោយ ជនរងគ្រោះ ដាក់ ពាក្យ ប្ដឹង។ នេះជាសារមួយបានបង្ហោះលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ។
ទីបំផុត ! លោក សេង សុខណាក់ អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ទទួលផែនសូរិយោដី មានគេបង្ហើបខ្លះៗហើយ គឺកំពូលពុករលួយ រឿងរៀបចំដី កាក់ឯកសារដី។ល។ ដូច្នេះសូមថ្នាក់លើពិចារណា លើបុគ្គលិកលក្ខណះបុគ្គលរូបនេះ តើគាត់យកចំណេះដឹង ឋានៈតួនាទី ជំនាញ ធ្វើការបម្រើប្រជាពលរដ្ឋ ឬធ្វើឱ្យប្រជាពលរដ្ឋទឹកភ្នែក ចង់ឱ្យអ្នកមកចង់វិនិយោគខកចិត្តដោយសារគាត់ គិតទាញរកផលប្រយោជន៍ផ្ទាល់ខ្លួនមែន ?
គេបានរំលឹកថា ៖ ឈឺចុកចាប់ណាស់ជាមួយ លោក សេង សុខណាក់ អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ទទួលផែនសូរិយោដី រូបនេះនិយាយគ្មានកត្តាទទួលខុសត្រូវ ខណៈដីជនជាតិចិនទិញស្របច្បាប់នៅស្រុកព្រៃនប់ ជាង១០០ហិកតា គេត្រូវការឱ្យគាត់(សេង សុខណាក់ ) ជាជំនាញ ធ្វើការពីរដំណាក់កាល ទី១ បង្រួមក្បាលដី ! គាត់ពិតជាបានត្រឺមត្រូវជោគជ័យ គ្រាន់តែសេវាយកធ្ងន់ ! បន្ទាប់មកការងារទី២ ប្តូរប្រភេទដី ពីប្រភេទដី«កសិកម្ម» មកជាដី «លំនៅដ្ឋាន» បាននិយាយគ្នាអស់ហើយក្នុងតម្លៃជិត ១០មុឺនដុលារ ! ក្រោយមកបុគ្គលនេះគាត់គ្មានការទទួលខុសត្រូវ ប្រើល្បិចគាបតាមជំនាញ ប្តូរចិត្តពីជិត ១០មុឺនដុល្លារ មកទាមទារដល់ ជាង ១០មុឹនដុល្លារស្តើង ដូច្នេះចិនគាត់ចង់បានពីភាពត្រឹមត្រូវ មិនអាចឱ្យលោក សេង សុខណាក់ ពុករលួយតាមអំពើចិត្តទេ ត្រូវតែរកច្រកស្របច្បាប់ដើម្បីចៀសផុតពីការចំណាយប្រាក់ខុសខ្ទង់ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំខេត្តយល់ឃើញថា ការប្តូរប្រភេទដី ពីប្រភេទដី«កសិកម្ម» មកជាដី «លំនៅដ្ឋាន» ដោយសារគេចង់វិនិយោគលើវិស័យរោងចក្រ អភិបាលខេត្តគាត់ពេញចិត្ត ដើម្បីឱ្យខេត្តព្រះសីហនុ មានការរីកចម្រើន ប្រជាពលរដ្ឋមានការងារធ្វើ ក៏ប្រាប់ឱ្យយកឯកសារទាំងអស់ទៅប្រាក់នៅច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ឱ្យបានបង្កាន់ដៃ គឺត្រូវតែជំនាញ អាជ្ញាធរ ភូមិ ឃុំ ស្រុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ បង្កើតគណៈកម្មការវាស់វែវតាមជំនាញបច្ចេកទេស ដើម្បីឱ្យអភិបាលស្រុកចុះហត្ថលេខា ហើយបញ្ជូនឱ្យខាងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ធ្វើរបាយការណ៍ទៅប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ដើម្បីឱ្យខាងជំនាញត្រួតពិនិត្យតាមបច្ចេកទេសជំនាញ ប៉ុន្តែលោក សេង សុខណាក់ អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ទទួលផែនសូរិយោដី គាត់លូកដៃ ដោយបង្ខំឱ្យខាងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ កាក់ឯកសារ មានន័យថា ៖ «ទុកឱ្យរាំងស្ទះ ព្រោះធ្លាប់មកពឹងគាត់ឱ្យធ្វើ ហេតុអីទៅធ្វើតាមច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត»វិញ ! គឺបុគ្គល សេង សុខណាក់ ព្យាយាមកាក់ឯកសារឱ្យតែករណីរឿងដី។ តែថ្នាក់ដឹកនាំខេត្តគាត់យល់ឃើញថា អាជ្ញាធរធ្វើត្រឹមត្រូវ ទើបជួយអន្តរាគមន៍ឱ្យខាងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ធ្វើតាមនីតិវិធីជំនាញ ក៏លោក សេង សុខណាក់ ផ្អាកមកឱ្យកាក់ទុកឯកសារនោះ។
ក្រោមមក ឯកសារដល់អង្គភាព មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ខាងជំនាញគ្រប់ជាន់ថ្នាក់បានពិនិត្យរួចរាល់ បែជាមកគាំងត្រឹម លោក សេង សុខណាក់ ទុកចោលមិនធ្វើបញ្ជូនឱ្យប្រធាន ហើយថ្នាក់ដឹកនាំខេត្តរងចាំឱ្យលោក សេង សុខណាក់ ធ្វើតាមនីតិវិធីបានរយៈពេលកំណត់ចុះ តែគាត់មានចេតនាកាក់ឯកសារ ទើបថ្នាក់ដឹកនាំខេត្តសួរនាំ …! ក៏ធ្វើបញ្ជូនឱ្យលោក ចេង ស្រុង ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ពិនិត្យសម្រេចចុះហត្ថលេខា ដើម្បីបញ្ជូនមកលោកអភិបាលខេត្ត ។ ចំណុចត្រង់នេះ គេឆ្ងល់ថាដល់ថ្នាក់ …ថ្នាក់ដឹកនាំខេត្តគាត់ឱ្យធ្វើតាមច្បាប់ផង នៅលោក សេង សុខណាក់ ហ៊ានកាក់ឯកសារ ចុះទម្រាំប្រជាពលរដ្ឋធម្មតា ឬអ្នកចង់មកវិនិយោគ តើគាត់(លោក សេង សុខណាក់ )ត្រូវប្រើជំនាញទាញយកផលប្រយោជន៍យ៉ាងណាដែរ ? គេបានបង្ហើបថា ចំពោះករណីដីដែលមានទំហំធំ គឺលោក សេង សុខណាក់ កាក់ តែម្ដង ! ក្នុងនោះ សូម្បីតែកូនចៅខ្លួនឯង ដែលជាមន្ត្រីជំនាញក្រោមឱវាទ ដាក់កញ្ចប់ឲ្យហើយ តាមការកំណត់របស់អង្គភាព ប៉ុន្តែគាត់ទាមទារទាញយកផលប្រយោជន៍សេវាមួយគុណនឹង២ ដែលគាត់ក្លាយជាជនដ៏ល្បីខាងជំនាញ កាក់រាល់ឯកសារពាក់ព័ន្ធនឹងដីធ្លី។ ដោយសារហេតុផលថា, គាត់កាន់ជំនាញខាងសូរិយោដី គឺទទួលបន្ទុករាល់ដីធ្លីទាំងអស់ត្រូវចូលទៅលើគាត់សម្រេច ឯកភាពទើបបានចូលដល់ប្រធានមន្ទីរ ចំណុចនេះហើយដែលគេសង្ស័យថា លោក សេង សុខណាក់ ឆ្លៀតឱកាស ! ដូចជាករណី ប្តូរប្រភេទដី ធ្វើប្លង់រឹង បង្រួមក្បាលដី និយាយរួមឲ្យតែឯកសារដីទាំងអស់ ត្រូវតែឆ្លងចូលលោក សេង សុខណាក់ ទាំងអស់ ។
មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តព្រះសីហនុ បានលើកឡើងថា លោក សេង សុខណាក់ ឋានៈជាអនុប្រធានមន្ទីរ សោះ តើគាត់បានប្រាក់មកពីណា ចំណូលពីអ្វីក្នុងតួនាទី ឋានៈ ក្នុងអង្គភាព បានជាសម្បូរទ្រព្យសម្បត្តិ ជិះឡានទំនើប កុំថាឡើយដល់ អ្នកឧកញ៉ា លោកឧកញ៉ា សូម្បីតែ អភិបាលខេត្តព្រះសីហនុ ក៏ជិះឡានមិនស្មើគាត់ដែរ ។
ពាក់ព័ន្ធករណីនេះ គេថាបើគ្មានភ្លើងខៀវពី លោក ចេង ស្រុង ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រះសីហនុ ក៏លោក សេង សុខណាក់ មិនថ្លើមធំដល់ម្លឹងទេ !
ចំណែក លោក ចេង ស្រុង ចំពោះការលើកហេតុផលដូចខាងលើ លោកបានឆ្លើយយ៉ាងខ្លីតាម ប្រព័ន្ធTelegram ថា ៖ «ខ្ញុំមិនបានដឹងដែរ» ។ ដោយឡែកលោក សេង សុខណាក់ មិនអាចទាក់ទងសុំការបំភ្លឺបាន ខណៈទូរសព្ទចូលគ្មានអ្នកទទួល នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បើតាមប្រព័ន្ធTelegram លោក សេង សុខណាក់ មិនបើកឱ្យភ្ជាប់ទំនាក់ទំនងបាន ។
ចំពោះករណីមិនធ្វើប្លង់ដីអោយប្រជាពលរដ្ឋ រស់នៅស្របច្បាប់នៅក្រុងព្រះសីហនុ ជាច្រើនគ្រួសារ ក៏អាចដើមហេតុពីលោក សេង សុខណាក់ និង លោក ចេង ស្រុង ដែរ ពេលណាក៏ដោយ លើកតែពី(សជណ) ខណៈប្រជាពលរដ្ឋមានលក្ខណះសម្បត្តិលើឯកសារគ្រប់គ្រាន់ហើយនោះ និងមានទាំងបញ្ជាក់ពីខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ យ៉ាងច្បាស់ទៀត ក៏មិនធ្វើប្លង់រឹងឱ្យ ប៉ុន្តែចាំលម្អិតនៅពេលក្រោយ ៕
ដោយ ៖ សុខ ខេមរា