សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងធ្វេីការចុះរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង នឹងតាមបន្ទប់ជួលនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៦​ ខែខែឧសភា ឆ្នាំ២០២៥​ នឹងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ជនសង្ស័យទី១៖ ឈ្មោះ នឿន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ។ ជនសង្ស័យទី២៖ ឈ្មោះស៊ុយ វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រើសអេតចាយ និង ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ។

ជនសង្ស័យទី៣៖ ឈ្មោះ ម៉ាន ណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា​ ដេីម្បីរក្សាបាននូវសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ​ ទប់ស្កាត់បទល្មេីសផ្សេងៗ​ក្នុងមូលដ្ឋាននិង ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ​ ដឹកនាំដោយលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង នឹងតាមបន្ទប់ជួលនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា​ ខណៈកម្លាំងកំពុងរដ្ឋបាល
ស្រាប់តែបានប្រទះឃើញជនសង្ស័យខាងលើកំពុងតែឈរនៅលើផ្លូវរថភ្លើងដែលជាកើតហេតុ​ ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏បានធ្វើការសួរនាំ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនខុសច្បាប់ក្រោយពីពិនិត្យរួចមក ក៏ឃើញថាជនសង្ស័យ ខាងលើពិតជាបានប្រើប្រាស់នូវសារធាតុខុសច្បាប់ពិតប្រាកដមែន។

...

បច្ចុប្បន្នកំលាំងសមត្ថកិច្ចបានកសាងសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅផ្នែកនគរបាលប្រឆាំង គ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print