បទវិភាគ៖ ប្រទេសចិនកំពុង បើក “ទ្វារ” នៃ កិច្ចសហប្រតិបត្តិការ យ៉ាង ទូលាយ ជាបន្ត បន្ទាប់ ដើម្បី បង្កើតឱកាស ឈ្នះ-ឈ្នះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » “បានផ្សាយឱ្យដឹងថា ៖ ការធ្វើទេសចរណ៍ នៅប្រទេសចិន មាន ភាព សន្ទុះខ្លាំងក្លា” “សេដ្ឋកិច្ច ចិន កំពុង ត្រូវ បាន ជំរុញ ដោយ ការប្រើប្រាស់” ។ល។ ប្រព័ន្ធសារព័ត៌មាន បរទេស បាននាំគ្នា ប្រើ ពាក្យ “មាន ភាពសន្ទុះ ខ្លាំង” ដើម្បី ពិពណ៌នា អំពី វិស្សមកាលទិវា ពលកម្មអន្តរជាតិ ១ ឧសភា ដែលទើប បាន កន្លង ផុតទៅ ។ ក្នុងអំឡុង វិស្សមកាលនេះ ការធ្វើ ដំណើរ ទៅដើរ លេង កម្សាន្តទទួល ការ ពេញ និយម ការប្រើ ប្រាស់បាន កើនឡើង ខ្លាំង និង មាន ការដកបទពិសោធន៍ បែបថ្មី គឺជា លក្ខណៈ ពិសេស យ៉ាង ច្បាស់លាស់ ។

គេហទំព័រ «CCFR China state-controlled media » ទិន្នន័យបានបញ្ជាក់ពី ភាពសន្ទុះខ្លាំងក្លា នៃការប្រើប្រាស់ មួយនេះថា ក្នុងអំឡុង វិស្សម កាល ទិវា ពលកម្ម អន្តរជាតិ ១ ឧសភា អ្នកទេសចរដែលបាន ធ្វើដំណើរក្នុងស្រុកចិន មាន ចំនួន ៣ រយ ១៤ លាននាក់ ដែលបានកើនឡើង ៦,៤ ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ទំហំ ចំណាយសរុប ក្នុងការធ្វើទេសចរណ៍ របស់ អ្នកទេសចរ ក្នុង ស្រុក ចិន មាន ចំនួន ១៨០,២៦៩ ប៊ីលានយាន់ប្រាក់ចិន ដែល បាន កើនឡើង ៨,០ ភាគរយ បើ ប្រៀប ធៀប នឹងរយៈ ពេល ដូច គ្នា នៃ ឆ្នាំ មុន ហើយ ទំហំលក់ដូរ នៃសហគ្រាស លក់រាយ និង ម្ហូប អាហារ សំខាន់ៗ នៅទូទាំងប្រទេសចិន បាន កើន ឡើង ៦,៣ ភាគរយ បើប្រៀប ធៀប នឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំ មុន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ នោះ គឺ ពី ការប្រើប្រាស់ បែបថ្មី ដូច ជា ការ បើកបរ យន្តហោះ និង លេង លោតឆ័ត្រយោង ដល់ មុខរបរថ្មីៗ ដូចជា ទេសចរណ៍ បែប ចិន ថ្មី ជាដើម រហូតដល់ ទិដ្ឋភាព ថ្មី ដូចជា “មហោស្រពតន្ត្រី ក្នុងរូងភ្នំ” ជាដើម ទីផ្សារ ប្រើ ប្រាស់ របស់ប្រទេសចិន កំពុងលើកកម្ពស់លំដាប់ថ្នាក់ ដោយគ្រប់ជ្រុង ជ្រោយ ។
គេហទំព័រ «CCFR China state-controlled media » ក្រោមជំនួយ ពី ការច្នៃប្រឌិតថ្មី ខាង បច្ចេកវិទ្យា គុណភាព នៃ ផលិតផល ទេសចរណ៍ វប្បធម៌ ក្នុង វិស្សមកាល នៅ តំបន់នានា ត្រូវ បានលើកកម្ពស់ ជាបន្ត បន្ទាប់ បាន បំពេញ តម្រូវ ការ ខាង ទេសចរណ៍ ដែល កាន់ តែ មាន ភាព សម្បូរ បែបរបស់ អ្នកផងទាំងពួង ។ ទិន្នន័យ នៃវេទិកាពាក់ព័ន្ធ បាន បង្ហាញឱ្យឃើញថា ចំនួនអ្នក កក់ សំបុត្រ យន្តហោះ ជាលើកដំបូង បានកើនឡើង ៣០ ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ក្នុងចំណោមនោះ និស្សិត និង អ្នក ទេសចរ ដែលមានអាយុលើសពី ៦០ ឆ្នាំ មាន ការកើនឡើងខ្ពស់បំផុត ។ ប្រការ នេះ បាន បង្ហាញ ថា បំណង ចាយលុយ របស់ ក្រុម ពាក់ ព័ន្ធ មានភាព កាន់តែ ខ្លាំងក្លា ។ សក្តានុពល ពហុស្រទាប់ នៃ ទីផ្សារតម្រូវការ ក្នុង ស្រុក របស់ ចិន កំពុង ត្រូវបាន បញ្ចេញ ថែមមួយ កម្រិតទៀត ។
គេហទំព័រ «CCFR China state-controlled media » ការ លើកកម្ពស់លំដាប់ថ្នាក់ នៃ ការប្រើប្រាស់ ក៏មិនអាចឃ្លាត ពី ការគាំទ្រ ខាង គោលនយោ បាយ របស់ រដ្ឋាភិបាល ដែរ ។ ពី សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពី ឆ្នាំ មុន ដល់ របាយការណ៍ការងាររដ្ឋាភិបាល នៅឆ្នាំនេះ សុទ្ធតែ តម្កល់ទុក ការពង្រីកតម្រូវការ ក្នុង ស្រុក ក្នុង ឋានៈចម្បង នៃ ភារកិច្ចសំខាន់ៗ ។ នៅក្នុង ត្រីមាសទីមួយ នៃឆ្នាំនេះ អត្រា រួម ចំណែក របស់ អ្នកប្រើប្រាស់ ចំពោះ កំណើនសេដ្ឋកិច្ចចិន បាន ឡើងដល់ ៥១,៧ ភាគរយ ដែល កើន ឡើង ៧,២ ភាគរយ បើ ប្រៀប ធៀប នឹង ឆ្នាំ មុន ។ ស្របពេល ដែល សេដ្ឋកិច្ច ចិន ធ្វើ បរិវត្តកម្ម ទៅ រកកំណើន ដែល ជំរុញដោយការប្រើប្រាស់ សក្តានុពល នៃ ទីផ្សារទ្រង់ទ្រាយធំ នឹង ត្រូវ បាន បញ្ចេញ ជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » ភាពសន្ទុះ ខ្លាំងក្លា នៃ ទីផ្សារ ប្រើ ប្រាស់ របស់ប្រទេសចិន ក៏ជា ដំណឹងល្អ សម្រាប់ ពិភពលោក ផងដែរ ។ ក្នុងអំឡុង វិស្សម កាល ទិវា ពលកម្ម អន្តរជាតិ ១ ឧសភា អ្នក ទេសចរ ចិន បានចេញទៅដើរលេង នៅទីក្រុង ចំនួន ១៨៣៧ នៅទូទាំង ពិភពលោក ដែល ច្រើន ជាង ៤០០ ក្រុង បើ ប្រៀបធៀប នឹង ឆ្នាំមុន ។ ព្រម ពេល ជាមួយ គ្នានេះ ក្រោមការ ជំរុញ នៃ គោល នយោបាយ មួយ ចំនួន ដូចជា លើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិន និង កែលម្អ គោល នយោ បាយ បង្វិល ពន្ធសងវិញ នៅពេល ចេញពី ដែនចិន មិត្តភក្តិអន្តរជាតិ កាន់តែច្រើន កំពុង “មក ដើរ លេង កម្សាន្ត នៅ ប្រទេសចិន” ។ ទិន្នន័យ នៃ វេទិកាពាក់ព័ន្ធ បាន បង្ហាញឱ្យឃើញ ថា ការ បញ្ជា ទិញ សម្រាប់ ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន ក្នុងអំឡុង វិស្សមកាលទិវាពលកម្ម អន្តរជាតិ ១ ឧសភា បាន កើនឡើង ១៧៣ ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ។
គេហទំព័រ «CCFR China state-controlled media » បើប្រៀបធៀបនឹង ប្រទេសមួយចំនួន ដែល បាន បង្កើត របាំង ដើម្បី ផ្តាច់ ទំនាក់ ទំនង ផ្ទុយ ទៅ វិញ ប្រទេសចិន កំពុងបើក”ទ្វារ”នៃកិច្ចសហប្រតិបត្តិការយ៉ាង ទូលាយ ជាបន្តបន្ទាប់ ដើម្បី បង្កើត ឱកាស ឈ្នះ-ឈ្នះ ពោលគឺ ក្នុងអំឡុង វិស្សម កាល ទិវា ពលកម្ម អន្តរជាតិ ១ ឧសភា នេះ ពិភព លោក ទាំងមូល បាន មើលឃើញ កាន់តែច្បស់ ពី ចំណុចនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print