ប្រជាពលរដ្ឋសូមស្នើឲ្យនគរបាលចរាចរខេត្តកំពង់ធំ គួររើរោងបិទបាំងនេះចេញ នៅគោលដៅដាក់ចាប់ល្បឿនឡាននៅតាមផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ការអនុវត្តច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងដោយរបៀបលាក់លៀមទេ ព្រោះធ្វើអ្វីមានលក្ខណះស្មើភាពគ្នាចំពោះមុខច្បាប់ ដូច្នេះប្រជាពលរដ្ឋគាត់ បានលើកឡើងថា ៖ ខ្ញុំសូមស្នើឲ្យនគរបាលចរាចរខេត្តកំពង់ធំ គួររើរោងបិទបាំងនេះចេញ នៅគោលដៅដាក់ចាប់ល្បឿនឡាននៅតាមផ្លូវជាតិលេខ៦។

ប្រជាពលរដ្ឋបន្តថា ៖ ការសង់រោងបិទបាំងនេះ អាចត្រូវបានមហាជនវាយតម្លៃថា ងាយស្រួលចរចា ឫតថ្លៃ នៃការចាប់ផាកពិន័យលើអ្នកដំណើរ។

ប្រជាពលរដ្ឋ ថា ៖ ខ្ញុំគាំទ្រឲ្យរឹតច្បាប់ចរាចរណ៍ និងដាក់គោលដៅចាប់ល្បឿន តែក៏ត្រូវអនុវត្តដោយមានការទទួលខុសត្រូវ និងកុំប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ។
មួយរយៈនេះឃើញមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូច ហាក់បាត់បង់ ក្រមសីលធម៌ វិជ្ជាជីវៈ ភារកិច្ច តួនាទី រងការរិះគន់ព្រោងព្រាតលើបណ្តាញសង្គម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print