កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្ដស​ហ​ការបង្រ្កាបអនុវត្ដដីកាចា​ប់ខ្លួនមុខសញ្ញាប្រេីប្រាស់ជួញ​ដូរ​សារធាតុញៀន​ ២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​នាថ្ងៃពុធ ១១​កើ​ត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.​ស. ២៥៦៨ ត្រូវនឹង ថ្ងៃ ទី៧ ខែឧស​ភា ឆ្នាំ២០២៥​ ដោយបានការយកចិត្ដទុក ដាក់អនុវត្ដតាមប្រសាសន៍ណែនាំ​លោកឧ​ត្ដ​មសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ គ្រប់កិច្ចប្រជុំការងារសំខាន់គឺលោកបានក្រេី​នរំលឹកលេីការអនុវត្ដឱ្យបាន​ នូវការអនុវត្ដលេីដីកាតុ​លាការក្នុងការស្រាវ​ជ្រាវបង្រ្កាបមុខសញ្ញាមានដីកាចាប់ខ្លួនលេីបទល្មេីសដែ​លត្រូវបានចេញដោយចៅ​ក្រម។

កំលាំងជំនាញប្រឆាំងគ្រឿងញៀនបានសហការជាមួ​យ កំលាំងអធិការនគរបាល​ស្រុក​គងពិសី​ ប៉ុស្តិ៍​នគរបា​​លរដ្ឋបាល​ ឃា​ត់ខ្លួន​មុខ​ស​ញ្ញា​ជនជាប់ចោទ​នៅចំ​ណុចភូមិអូរតាពូង ឃុំរកាកោះ ស្រុ​កគងពិសី តា​មដីកាបង្គាប់ឱ្យចាប់ខ្លួន​ របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ៖​

​      ១. ឈ្មោះ សែម ច័ន្ទរៈ ភេទប្រុ​ស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរតា​ពូង ឃុំរកាកោះ ស្រុកគងស្រុកគង​ពិ​សី​ លេខ ៤២៩ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រប​ស់លោក សំ ប៊ុនពៅ ចៅក្រមជំនុំជម្រះ ពីបទ​ជួ​ញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន​ ។ 

​      ២. ឈ្មោះ សែម ចាន់បុត្រ ភេទប្រុស អាយុ៣៧​ឆ្នាំ រស់នៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី តា​មដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧​៣២ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ រប​ស់លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ស្ពឺ ពីបទ: ប្រើប្រាស់ដោយខុ​សច្បាប់នូវសារធាតុញៀន​ ។ 

ក្រោយអនុវត្ដ​ដីកា​ សមត្ថកិច្ច​នគរបាលបានធ្វេីការនាំខ្លួនជនជាប់ចោទមកកាន់​ សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ដេីម្បី​អនុវត្ត​ចំពោះមុខ​ អយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ អំពីទោសនិងបទចោទ​ ចំពោះខ្លួននិងបាន​នាំខ្លួនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print