លោក សរ​ សុដានី​ អភិបាលរងខេត្ត ដឹកនាំក្រុម​ការងារមន្ទីរ​ធនធានទឹក​ មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី​ ស្ថិតនៅតំបន់ជាប់ព្រំដែន​ (កម្ពុជា-វៀតណាម)​ នៃស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង:លោក សរ​ សុដានី​ អភិបាលរងខេត្ត តំណាងលោក​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណ​:អភិបាល​ខេត្ត​ នាថ្ងៃទី៧ខែឧសភាឆ្នាំ២០៥ បានដឹកនាំក្រុម​ការងារមន្ទីរ​ធនធានទឹក​ មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី​ ស្ថិតនៅតំបន់ជាប់ព្រំដែន​ (កម្ពុជា-វៀតណាម)​ នៃស្រុកកំពង់រោទិ៍។

លោក សរ​ សុដានី​ អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញរបស់​ លោក​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណ​:អភិបាល​ខេត្ត​ បានអោយរូបលោក ជាអភិបាលរងខេត្ត ដឹកនាំក្រុម​ការងារមន្ទីរ​ធនធានទឹក​ មន្ទីរកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រ ព្រែកអូរដំរីឆ្លង ព្រែកថ្មី​ ស្ថិតនៅតំបន់ជាប់ព្រំដែន​ (កម្ពុជា-វៀតណាម)​ ក្នុងឃុំចំនួន៣ គឺឃុំថ្មី ឃុំរាជមន្ទីរ ឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ គម្រោងនេះមានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ​ ១៦.២០០ ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣.៧២៧ គ្រួសារ។

លោក អភិបាលរងខេត្តបានបញ្ជក់ថា​ មកដល់បច្ចុប្បន្នការងារអនុវត្តគម្រោងស្តារប្រពន្ទ័ធារាសាស្ត្រទាំងនេះមានវឌ្ឍនភាពដូចខាងក្រោម÷

-ស្តារអូរដំរីឆ្លងប្រវែង ៨.២៨៧ ម៉ែត្រ​ អនុវត្ត បាន​ ៧០%។ 

-ស្តារព្រែកថ្មីប្រវែង ១១.៧០០ ម៉ែត្រ​ អនុវត្ត​បាន​ ៨០%។ 

-ស្តារប្រឡាយមេជប់ព្រីងប្រវែង ៤.៨៧៦ ម៉ែត្រ​ អនុវត្ត​បាន ៨០%។ 

-ក្នុងនោះក៏មានការសាងសង់សំណង់សិល្បការគ្រប់ប្រភេទចំនួន ១៦២ កន្លែង ផងដែរ។​ ទន្ទឹមនោះ​ ក្រុមការងារដែលពាក់ពន្ធ័ទាំងថ្នាក់មន្ទីរ​ ស្រុក​ ឃុំ​ ភូមិ និងសហគមន៍ បានចុះជាប់ជាប្រចាំក្នុងការជួយសម្របសម្រួលរវាងអ្នកអនុវត្តគម្រោង និងបងប្អូនប្រជាកសិករដែលកំពុងអាស្រ័យផលនៅជាប់គម្រោង ដើម្បីធ្វើយ៉ាងណាអោយដំណើរគម្រោងស្តារប្រពន្ធ័ធារាសាស្ត្រដ៏សំខាន់នេះបានបញ្ចប់ទាន់ពេលវេលាកំណត់នៅខែ​មិថុនា​ ឆ្នាំ២០២៥ ខាងមុខនេះ​ ដើម្បីធានាបានសមត្ថភាពពេញលេញក្នុងការស្រោចស្រព​ និងជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកលិផល របស់បងប្អូនផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print