អឺរ៉ុបគ្រោង​បញ្ចប់​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​នៅ​ចុង​ឆ្នាំ​២០២៧

ចែករំលែក៖

គណៈកម្មការអឺរ៉ុបបានចេញផ្សាយ “ផែនទីបង្ហាញផ្លូវ” បង្ហាញពីផែនការរបស់ខ្លួនក្នុងការបញ្ចប់ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរុស្ស៊ីក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ តាមផែនការ ការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវទាំងអស់របស់រុស្ស៊ីទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបនឹងត្រូវហាមឃាត់នៅចុងឆ្នាំ 2027។ ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលលោក Dan Jorgensen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Strasbourg កាលពីថ្ងៃអង្គារថា “យើងនឹងមិនអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ថាមពលជាអាវុធប្រឆាំងនឹងយើងទៀតទេ ហើយក៏មិនជួយបំពេញមហិច្ឆិតាសង្រ្គាមរបស់វិមានក្រឹមឡាំងទៀតឡើយ។

ជាការឆ្លើយតបទៅនឹងផែនការនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា អឺរ៉ុបកំពុង បាញ់បំបាក់ជើងខ្លួនឯង។

សហភាពអឺរ៉ុបបានប្តេជ្ញាបញ្ចប់ទំនាក់ទំនងថាមពលរបស់ខ្លួនជាមួយរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានបើកការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែននៅឆ្នាំ 2022។ សំណុំនៃសំណើនីតិបញ្ញត្តិនឹងត្រូវដាក់នៅខែមិថុនា ដោយស្នើឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់បង្កើត “ផែនការជាតិ” ដើម្បីបញ្ឈប់ការនាំចូលឧស្ម័ន ឥន្ធនៈនុយក្លេអ៊ែរ និងប្រេងពីរុស្ស៊ី នេះបើយោងតាមគណៈកម្មការអឺរ៉ុប។

រដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រូវតែដាក់យុទ្ធសាស្ត្រនៅក្រោមផែនការសម្រាប់ការជំនួសការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ 2027 ។

របាយការណ៍មួយរបស់អឺរ៉ុបបានអោយដឹងថា ការចូលប្រេងនិងឧស្ម័នពីរុស្ស៊ីបានកាត់បន្ថយមកតិចតួចបំផុតចាប់តាំងពីឆ្នាំ២០២២។ របាយការណ៍ដដែលនេះថាការពឹងផ្អែករបស់សហភាពអឺរ៉ុបលើឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ី បង្កហានិភ័យដល់សន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសពួកគេ និងជួយផ្នែកហិរញ្ញវត្ថុដល់សេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print