ភ្នំពេញ៖ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ខណៈកូនប្រុសឌុបចេញពីផ្សារបំណងទៅផ្ទះបានសម្រេចទាំងព្រឹកហេីយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះគ្រី ដាណា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិភ្លេីងឆេះរទះលិច សង្កាត់ភ្លេីងឆេះរទះ ខណ្ឌកំបូល។ ទ្រព្យសម្បត្តិដែលជនសង្ស័យឆក់យកទៅមាន
លុយខ្មែរ១០ម៉ឺនរៀល ទូរស័ព្ទoppoមួយគ្រឿង និងឯកសារផ្សេងៗមួយចំនួន។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានឲ្យកូនឌុបតាមម៉ូតូទៅផ្សារជម្ពូវ័នដេីម្បីទិញអីវ៉ាន់លក់ដូ ក្រោយទិញបានហេីយក៏ជិះម៉ូតូទៅផ្ទះវិញដោយធ្វេីដំណេីរតាមបណ្តោយផ្លូវស៉ីជីងពីង(ក្រវ៉ាត់ក្រុងទី៣)លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខមកពីក្រោយហេីយបានធ្វេីសកម្មភាពឆក់យកការបូបស្ពាយរបស់គាត់បានសម្រេចរួចគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីសុំការអន្តរាគមន៍៕ដោយ៖សុខាសែនជ័យ