Paris St-Germainបានឡើងទៅវគ្គផ្តាច់ព្រ័ត្រChampions Leagueម្តងទៀតក្រោយចាញ់Bayern Munichកាលពី៥ឆ្នាំមុន

ចែករំលែក៖

ក្លឹបយក្សបារាំង

Paris St-Germain

នឹងត្រូវប៉ះក្រុមជើងឯករបស់អ៉ីតាលី Inter Milan វគ្គផ្តាច់ព្រ័ត្រពានរង្វាន់Champions Leagueនៅថ្ងៃទី៣១ឧសភាឆ្នាំ២០២៥ក្នុងទីក្រុងMunichប្រទេសអាល្លឺម៉ង់។

គ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Fabian Ruiz និង Achraf

Hakimបានទម្លាក់ក្រុមកាំភ្លើងធំArsenalរបស់អង់គ្លេសចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល២ទល់នឹង១នៅទឹកដីPSG។
Paris St-Germainដែលជា

ម្ចាស់ជើងឯក 13 សម័យកាលរបស់បារាំង ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលឆ្នាំ 2019-20 ប៉ុន្តែបានប្រកួតចាញ់ក្រុម Bayern Munich។

 

ក្រោមការដឹកនាំរបស់លោក Luis Enrique លើកនេះ PSG បានធ្វើឱ្យមានតុល្យភាពរវាងគុណភាពកីឡាករវ័យក្មេងៗ ការរួមគ្នា និងការប្រឹងប្រែងធ្វើឱ្យក្រុមរបស់ពួកគេមានភាពរឹងមាំ។

...

 

PSG និង Inter មិនដែលជួបគ្នានៅក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុបទេ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំនេះនឹងក្លាយជាការប្រកួតលើកដំបូងរវាងក្រុមអ៊ីតាលី និងបារាំង បើគិតចាប់តាំងពី Olympique de Marseille បានផ្តួល AC Milan ក្នុងឆ្នាំ 1993 ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print