ប្រទេសទីម័រឡេស្ដេ ៖ ប្រធានាធិបតីទីម័រឡេស្ដេលោក José Ramos-Horta ជាអ្នកបើកឡានជូនសម្ដេចតេជោដោយផ្ទាល់។ តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកមិញនេះ លោក José Ramos-Horta បានបញ្ជាក់ដូច្នេះថា៖ “ហ៊ុន សែន, ជាមិត្ដល្អ, ជាមិត្ដល្អបំផុត មកលេងយើង។ លោកជាអ្នករំដោះ ជាស្ថាបនិកកម្ពុជាសម័យទំនើប។ ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកពីរបបប្រល័យពូជសាសន៍ទៅកាន់សន្ដិភាព និង វិបុលភាព។ ខ្ញុំជាអ្នកបើកឡានរបស់គាត់កាលពីម្សិលមិញ។”
សូមជម្រាបថា ៖ បើករថយន្តជូនសម្តេច ហ៊ុន សែន ដោយផ្ទាល់ ប្រធានាធិបតីទីម័រឡេស្តេថា «មិត្តដ៏ល្អម្នាក់មកលេងយើង»
ជាអ្នកបើករថយន្តជូនសម្តេច ហ៊ុន សែន ដោយផ្ទាល់ លោកប្រធានាធិបតីទីម័រឡេស្តេ ចូហ្សេ រ៉ាមូដ អរតា (José Ramos Horta) បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «សម្តេច ហ៊ុន សែន, មិត្តល្អម្នាក់ មិត្តដ៏អស្ចារ្យម្នាក់ មកលេងយើង»។ លោកថា សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងស្ថាបនិកកម្ពុជានាសម័យទំនើប ដែលបានដឹកនាំពលរដ្ឋខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៧ ខែឧសភា លោកប្រធានាធិបតី ចូហ្សេ រ៉ាមូដ អរតា បានបើករថយន្តជូនដំណើរសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលឈរអមដោយលោកនាយករដ្ឋមន្ត្រី កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) ក្នុងដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Aero Porto International Nicolau Lobato Díli ទៅកាន់សណ្ឋាគារដែលសម្តេចស្នាក់នៅ។
សូមជម្រាបថា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសទីម័រឡេស្តេ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី៕
ដោយ ៖ សិលា