អ្នកគាំទ្របាល់ទាត់ម្នាក់បានយកត្រីមួយធុងទំងន់៥គីឡូក្រាមដើម្បីទទួលបានសំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League របស់ Tottenham នៅនៅទឹកដីក្លឹប Bodo/Glimt។
ក្រុមមានខ្នាយមាស
Spurs នឹងធ្វើដំណើរទៅប្រទេសន័រវែសនៅថ្ងៃព្រហស្បតិ៍ដើម្បីប្រកួតជើងទី២ ដោយពួកគេបាននាំមុខ 3-1 ពីការប្រកួតជើងទីមួយកាលពីសប្តាហ៍មុនក្នុងទីក្រុងឡុងដ៍។
កីឡាដ្ឋាន Bodo/Glimt មានកៅអីតែជាង 8,000 ប៉ុណ្ណោះ សំបុត្រដែលត្រូវបានផ្តល់ជូនសម្រាប់ការប្រកួតដ៏ធំនៅថ្ងៃព្រហស្បតិ៍នោះមានចំនួនតិចតួចប៉ុណ្ណោះ។
យោងតាម Independent អ្នកគាំទ្រចំនួន 50,000 នាក់បានប្រកួតប្រជែងគ្នាយកសំបុត្រត្រឹមតែ 480 ប៉ុណ្ណោះដែលបានដាក់លក់យឺត។ ប៉ុន្តែជនជាតិន័រវេសម្នាក់បានបានទទួលសំបុតក្នុងវិធីដ៏ចម្លែកមួយ។
លោក
Torbjorn Eide គឺជាអ្នកគ្រប់គ្រងផលិតកម្មនៅកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅ នៅតំបន់ Senja ។ ហើយនៅទីបំផុតគាត់អាចទទួលបានសំបុត្រមួយដោយផ្តល់ជូននូវ ត្រី boknafisk ប្រាំគីឡូក្រាម ដែលជាអាហារឆ្ងាញ់ត្រីពាក់កណ្តាលស្ងួត ជាថ្នូរនឹងការដូរយកសំបុត្រ។
បើគិតជាតម្លៃ ត្រី៥គីឡូក្រាមនោះថ្លៃ
182 ផោន ដោយ Eide បាននិយាយថា “យើងផលិតត្រី boknafisk ដ៏ល្អបំផុតរបស់ប្រទេសន័រវេស ហើយអ្នកប្រហែលជាមិនអាចទទួលបានវានៅក្នុងទីក្រុង Bodo ទេ។ ដូច្នេះខ្ញុំគិតថាប្រហែលជាមាននរណាម្នាក់ចង់បានវា” ។
បន្ទាប់មកអ្នកមានសំបុត្រម្នាក់ឈ្មោះ