អ្នក​គាំទ្រ​ម្នាក់យកត្រី៥គីឡូ​ដូរយកសំបុត្រ​ទៅ​មើល Tottenham ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League

ចែករំលែក៖

អ្នកគាំទ្របាល់ទាត់ម្នាក់បានយកត្រីមួយធុងទំងន់៥គីឡូក្រាមដើម្បីទទួលបានសំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League របស់ Tottenham នៅនៅទឹកដីក្លឹប Bodo/Glimt។

ក្រុមមានខ្នាយមាស

Spurs នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ន័រវែស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បីប្រកួតជើងទី២ ដោយពួកគេបាននាំ​មុខ 3-1 ពី​ការ​ប្រកួត​ជើង​ទី​មួយ​កាល​ពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ឡុងដ៍។

 

កីឡាដ្ឋាន Bodo/Glimt មានកៅអីតែជាង 8,000 ប៉ុណ្ណោះ សំបុត្រដែលត្រូវបានផ្តល់ជូនសម្រាប់ការប្រកួតដ៏ធំនៅថ្ងៃព្រហស្បតិ៍នោះមានចំនួនតិចតួចប៉ុណ្ណោះ។
យោងតាម ​​Independent អ្នកគាំទ្រចំនួន 50,000 នាក់បានប្រកួតប្រជែងគ្នាយកសំបុត្រត្រឹមតែ 480 ប៉ុណ្ណោះដែលបានដាក់លក់យឺត។ ប៉ុន្តែ​ជនជាតិ​ន័រវេស​ម្នាក់​បានបានទទួលសំបុតក្នុងវិធីដ៏​ចម្លែកមួយ។

លោក

Torbjorn Eide គឺជាអ្នកគ្រប់គ្រងផលិតកម្មនៅកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅ នៅតំបន់ Senja ។ ហើយនៅទីបំផុតគាត់អាចទទួលបានសំបុត្រមួយដោយផ្តល់ជូននូវ ត្រី boknafisk ប្រាំគីឡូក្រាម ដែលជាអាហារឆ្ងាញ់ត្រីពាក់កណ្តាលស្ងួត ជាថ្នូរនឹងការដូរយកសំបុត្រ។

បើគិតជាតម្លៃ ត្រី៥គីឡូក្រាមនោះថ្លៃ

182 ផោន ដោយ Eide បាននិយាយថា “យើងផលិតត្រី boknafisk ដ៏ល្អបំផុតរបស់ប្រទេសន័រវេស ហើយអ្នកប្រហែលជាមិនអាចទទួលបានវានៅក្នុងទីក្រុង Bodo ទេ។ ដូច្នេះខ្ញុំគិតថាប្រហែលជាមាននរណាម្នាក់ចង់បានវា” ។

បន្ទាប់មកអ្នកមានសំបុត្រម្នាក់ឈ្មោះ

...

Oystein Aanes បានប្តូរសំបុត្ររបស់គាត់យកត្រីនោះ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print