អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ឆ្នាំនេះគឺជាខួបទី ៨០ឆ្នាំនៃ ជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការ ឈ្លាន ពានរបស់ ជប៉ុន និង ជាសង្គ្រាម ប្រឆាំង ហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាម ដែល មាន ទ្រង់ ទ្រាយធំពុំធ្លាប់មាន នោះ អណ្តាតភ្លើងនៃសង្គ្រាម បាន រីករាលដាល ពាសពេញ ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និង អូសេអានី ចំនួនកងទ័ពនិងប្រជាជនដែលស្លាប់បាត់បង់ជីវិតនៃប្រទេស នានា បាន លើសពី ១០០ លាននាក់។ ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិន បាន ដើរ តួនាទីជា លក្ខណៈសម្រេច ក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ ការគាំទ្រ ជា យុទ្ធសាស្រ្ត ដល់ ប្រទេសសម្ព័ន្ធមិត្ត ប្រឆាំងហ្វាស៊ីស ក្នុងសមរភូមិអឺរ៉ុប និង ប៉ាស៊ីហ្វិក។
គេហទំព័រ «CCFR China state-controlled media » លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញជាច្រើនដងថា ប្រទេ សចិន ប្រកាន់ខ្ជាប់នូវការ ដើរតាមផ្លូវ អភិវឌ្ឍន៍ដោយសន្តិភាព មិនថា អភិវឌ្ឍដល់កម្រិតណានឹងមិនធ្វើអនុត្តារភាព មិនវាទី មិនស្វែងរកក្របខ័ណ្ឌនៃអំណាច និងមិនធ្វើការប្រកួតប្រជែងខាងសព្វាវុធនោះទេ។ ក្រោមការដឹកនាំរបស់ លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនបាន អនុវត្តយ៉ាងមុតមាំនូវ គោលនយោបាយ ការទូតសន្តិភាពដែលម្ចាស់ការនិងឯករាជ្យ ចូលរួម យ៉ាងសកម្មនូវ ប្រតិបត្តិការ គាំពារសន្តិភាពរបស់ អង្គការសហប្រជាជាតិ ពង្រឹងនិងអភិវឌ្ឍដោយឥតឈប់ឈរនូវ ចំណងមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូជាមួយ បណ្តាប្រទេស នានា។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន អនុត្តរភាពនិយមននិង គាំពារនិយមបន្តងើបឡើង បញ្ហាប្រឈម និង ភាពមិន ប្រាកដ ប្រជាដែលពិភពលោកប្រឈមបាន កើនឡើង ។ លោកប្រធានរដ្ឋចិន Xi Jinping បាន ប្រៀបធៀប ពហុភាគីនិយម ទៅជា ភ្លើងគប់ដែល អាចបំភ្លឺផ្លូវ ឈានទៅមុខរបស់ មនុស្សជាតិ ដោយគូសបញ្ជាក់យ៉ាងច្បាស់លាស់ ថា ត្រូវ តែផ្សព្វផ្សាយ ពហុភាគីនិយម ខ្លឹមសារគន្លឹះរបស់វាគឺ កិច្ចការអន្តរជាតិត្រូវ តែ ពិភាក្សា ដោយ អ្នកទាំងអស់គ្នា មិនអាច សម្រេច ដោយប្រទេ សមួយ ឬប្រទេស មួយ ចំនួន តិច នោះទេ ។ ការសម្រេចសន្តិភាព ជា និរន្តរ៍នៃពិភពលោក ជាបំណងប្រាថ្នារបស់មនុស្សជាតិ។
គេហទំព័រ «CCFR China state-controlled media » លោកប្រធានរដ្ឋចិន Xi Jinping បាន ពិពណ៌នា ការអភិវឌ្ឍន៍ជាចីរភាពថា ជា ” កូនសោមាស ”សម្រាប់ ដោះស្រាយ បញ្ហា សកលនាពេលបច្ចុប្បន្ន ហើយ លោកបាន ស្នើគំនិតផ្តួច ផ្តើម ” ខ្សែ ក្រវាត់និងផ្លូវ ” និងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ដើម្បីកសាងស្ពាននៃកិច្ច សហប្រតិបត្តិ ការយ៉ាងទូលំទូលាយសម្រាប់ ជំរុញការអភិវឌ្ឍរួមរបស់ប្រទេស នានា។
បច្ចុប្បន្ន ប្រទេស ចិន បានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង ១៦០ ចុះហត្ថលេខាលើ កិច្ច ព្រមព្រៀង សហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង ” ខ្សែក្រវាត់និងផ្លូវ” ជាមួយ ប្រទេស ចំនួន ជាង ១៥០ និងអង្គការអន្តរជាតិជា ង ៣០ ហើយបាន ចាត់ទុកការគាំទ្រ ដល់ការ អភិវឌ្ឍ នៃ ប្រទេស សកលខាងត្បូង ជា ទិសដៅអាទិភាព ដោយបង្កើតមូលនិធិអភិវឌ្ឍសកលនិង កិច្ច សហប្រតិបត្តិការ សកលខាងត្បូង ដើម្បី ជួយដល់ការធ្វើទំនើបកម្ម នៃប្រទេស កំពុង អភិវឌ្ឍន៍ ។ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង ” ខ្សែក្រវាត់និងផ្លូវ ” និង គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើម សន្តិសុខ សកល គំនិតផ្តួចផ្តើមអរិយធម៌ សកល ដែល លើកឡើងដោយ លោក ប្រធានរដ្ឋចិន Xi Jinping បាន ផ្តល់ជា ផលិតផលសាធារណៈសកលដ៏សំខាន់ សម្រាប់ ការ កសាង ប្រព័ន្ធ អភិបាលកិច្ច សកល ដែលកាន់តែ យុត្តិធម៌និងសច្ចធម៌។
លោក Xi Jinping បានមានប្រសាស្រន៍ថា “រាល់ពេលដែលកម្លាំងរបស់ប្រទេសចិនកើនឡើង ក្តីសង្ឃឹមសម្រាប់សន្តិភាពពិភពលោកក៏កើនឡើងមួយកម្រិតទៀត ”៕
ដោយ ៖ សិលា