សម្តេចតេជោ ហ៊ុន សែន ថ្លែងបាឋកថា​ ក្រោមប្រធានបទ៖ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព”ពីវិមានប្រធានាធិបតីទីម័រឡេស្តេ

ចែករំលែក៖

ទីម័រ​ឡេស្តេ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ៖ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០២៥។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ២០០៦ មកកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ក្រោមឆត្រអង្គការសហប្រជាតិជាងមួយម៉ឺននាក់ ទៅកាន់បរទេស ដើម្បីចូលរួមចំ ណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្រ្គាមទាំងនោះ។

-សម្តេចតេជោ ថ្លែងអំណរគុណយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ដែលបានខិតខំជួយស្វែងរកសុខសន្តិភាពជូនកម្ពុជា តាមរយៈអង្គការសហប្រជាជាតិ។ ការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។

-សម្តេចតេជោ ថ្លែង​រំលឹកអំពីប្រទេសមួយនៅលោកខាងលិច ដែលបាន បង្ខំឲ្យសម្តេចលក់គយឲ្យគេ ប៉ុន្តែការប៉ុនប៉ង និងការបង្ខិតបង្ខំរបស់ប្រទេសនោះ ត្រូវបានសម្តេចបដិសេធ រហូតដល់សព្វថ្ងៃនេះ។

-សម្តេចតេជោ ថ្លែងថា ប្រទេសខ្លះបានផ្តល់ជំនួយមកដើម្បីសម្លាប់ខ្មែរ ហើយជំនួយនោះខ្លះទៀតសោធ គ្រាន់តែមានតួលេខប៉ុណ្ណោះ ហើយគេបានបង្ខិតបង្ខំឲ្យខ្មែរធ្វើតាមគេគ្រប់បែបយ៉ាង។

-សម្តេចតេជោ ថ្លែងថា ដើម្បីស្វែងរកសុខសន្តិភាពជូនដល់កម្ពុជា សម្តេចបានដាក់ចេញទិសដៅ៥ចំណុច ក្នុងនោះទី១ គឺរៀបចំកិច្ចជំនួបសីហនុ ហ៊ុន សែន ទី២ ដកកងទ័ពវៀតណាមឲ្យអស់ពីកម្ពុជា ទី៣ ឲ្យមានការរៀបចំការបោះឆ្នោតដោយឲ្យមានអ្នកសង្កេតការណ៍ អន្តរជាតិ ទី៤ ការចចារជាមួយភាគីថៃ ដើម្បីកំណត់ព្រំដែនច្បាស់លាស់ និងបញ្ជូនជនភៀសខ្លួនខ្មែរ មកកម្ពុជាវិញ និងទី៥ រៀបចំសន្និសីទអន្តរជាតិដើម្បីបង្ហាញលទ្ធផលអំពីភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសគឺកិច្ចចចារកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

-សម្ដេចតេជោ​ ថ្លែងថា​ រដ្ឋកម្ពុជាអកុសលណាស់ពេលនោះ មានកម្លាំងសង្កត់៣ ទី១.បញ្ហាផ្ទៃក្នុងខ្លួនឯង ទី២. បញ្ហាវៀតណាមនៅកម្ពុជា ទី៣. សូរៀតជាអ្នកផ្ដល់ជំនួយ ។

-សម្តេចតេជោ ថ្លែង​រំលឹកអំពីភាពតានតឹងយ៉ាងខ្លាំង ពេលដែលសម្តេចធ្វើការចរចា និងស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា រហូតដល់កម្ពុជា បានសន្តិភាព ពេញលេញក្នុងឆ្នាំ១៩៩៨ មករហូតដល់បច្ចុប្បន្ននេះ។

-សម្ដេចតេជោ​ ថ្លែងបង្ហើបថា ដំណោះស្រាយក្រហមពិតជាមាន គឺក្រហមសូវៀត ក្រហមវៀតណាម និងក្រហមចិនត្រូវរ៉ូវគ្នា។ក្រហម ហេង សំរិន និងក្រហមខ្មែរក្រហម ត្រូវគ្នា។

-សម្តេចតេជោ ថ្លែង​រំលឹកថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។

-សម្តេចតេជោ ថ្លែងថា នយោបាយឈ្នះ ឈ្នះ នេះគឺមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ កម្ពុជាទទួលបានសុខសន្តិភាពពេញ លេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបើគិតដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល២៦ឆ្នាំហើយ។

-សម្តេចតេជោ​ ថ្លែង​រំលឹកថា ក្នុងឆ្នាំ២០១៦ សម្តេចបានធ្វើដំណើរជាងពីរម៉ឺនគីឡូម៉ែត្រ ដើម្បីទៅកាន់តំបន់អតីតសង្រ្គាមនៅកម្ពុជា ហើយបន្ទាប់ពីសម្តេច បានធ្វើដំណើរបេសកកម្មចប់ហើយនោះ សម្តេចបានបញ្ចេញថវិការដ្ឋជាង ៥០០លានដុល្លារ ដើម្បីកសាងសាលារៀន និងហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងអតីតបំបន់សមរភូមិទាំងនោះ។

-សម្តេចតេជោ ថ្លែងកោតសរសើសម្តេចពិជ័យសេនា ទៀ បាញ់ ថាជាមេទ័ពដ៏ល្អ និងដ៏ស្មោះស្ម័គ្រជាមួយសម្តេច និងប្រទេសជាតិ ហើយសម្តេចតេជោ បានចាត់ទុកថា មានមេទ័ពទៀ បាញ់ ម្នាក់ស្មើនឹងមានទាហានមួយកងពល។

-សម្តេចតេជោ ថ្លែងរំលឹកថា សម្តេចបានខិតខំថែរក្សាទំនាក់ទំនងមិត្ត ភាពជាមួយប្រទេសជិតខាងឲ្យក្លាយជាព្រំដែនសន្តិភាព ។

-សម្តេចតេជោ ថ្លែងថា ការហ៊ានលះបង់ និងប្រថុយប្រថានរបស់សម្តេចក្នុងអំឡុងពេលចរចាជាមួយភាគីខ្មែរក្រហម ដើម្បីស្វែងរកសុខសន្តិភាពជូនកម្ពុជានោះ ត្រូវបានម្តាយបង្កើត និងម្តាយធំសម្តេច ធ្វើការហាមឃាត់ ប៉ុន្តែសម្តេច នៅតែបន្តជម្នះធ្វើការចរចា ហើយបាននាំឲ្យកម្ពុជា មានសន្តិភាពរហូតដល់សព្វថ្ងៃនេះ ដែល៥០០ឆ្នាំមុនមិនធ្លាប់មានទាល់តែសោះ។

-សម្តេចតេជោ ថ្លែង​ប្រកាសអះអាងជាថ្មីម្តងទៀតថា មិនថាកាលៈទេសៈ ណានោះទេ គឺសម្តេចត្រូវតែប្តេជ្ញាការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមិនងាយស្វែងរកបានងាយៗនោះទេ។

-សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា ប្រសិនបើគ្មានសម្តេចតេជោផ្ទាល់ទេ កម្ពុជាអាចនឹងមានសង្រ្គាមផ្ទុះឡើងវិញ ដោយសារអង្គការសហប្រជាជាតិ តាមរយៈការចាប់មនុស្សយកទៅកាត់ទោស ដោយចោទប្រកាន់ថា ពាក់ព័ន្ធ នឹងសំណុំរឿងរបបកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពត)។

-សម្តេចតេជោ​ ថ្លែង​អះអាងថា ខិតខំដោះស្រាយ និងបង្គោលព្រំដែនជាមួយវៀតណាមបានជាង ៨៤ភាគរយ ជាមួយឡាវបានជាង ៨៦ភាគរយ និងបន្តដោះ ស្រាយព្រំដែនដែលមានបញ្ហាជាមួយថៃបន្តទៀត។ តែយ៉ាងណាក៏ដោយសម្តេចពិតជាមានមោទនភាពយ៉ាងខ្លាំង ខណៈព្រំដែនជាមួយប្រទេសជិតខាងធ្លាប់តែមានជម្លោះ និងមានគ្រាប់មីន បច្ចុប្បន្នបានក្លាយជាទីកន្លែងសន្តិភាព មានផ្សារលក់ដូរ និងមានមនុស្សចេញចូលប្រចាំថ្ងៃ។

-សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ យ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បទល្មើសជាច្រើនទៀត។

-សម្តេចតេជោ ថ្លែងថា​ ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងត្រូវបានគេបន្ទោសថា ជាប្រទេសឋានសួគ៌លោកិយ នៃការឆបោក តាមរយៈអនឡាញទៅវិញ។ តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានអំពាវនាវដល់ប្រទេស ដែលមានជនរងគ្រោះចំពោះការឆបោកតាមអនឡាញនោះគប្បី ត្រូវតែណែនាំ និងប្រដៅប្រជាជនខ្លួនកុំឲ្យលែងល្បែងស៊ីសង។

-សម្ដេចតេជោ​ ថ្លែងថា​ ក្រោយការដួលរលំរបបប៉ុលពត៧មករាឆ្នាំ 1979 ប្រជាជនមានតែ 10% ប៉ុណ្ណោះ ដែលប្រជាពលរដ្ឋចេះអានចេះសរសេរ។ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។

-សម្តេចតេជោ ថ្លែង​រំលឹកថា គ្មានប្រទេសណាសល់កុមារកំព្រា និងស្ត្រី មេម៉ាយច្រើនជាងកម្ពុជានោះទេ កាលពីទសវត្សរ៍៧០ ពោលគឺក្រោយរបបប៉ុល ពត ហើយគ្រានោះទៀតសោធ ប្រជាជនខ្មែរ២០គ្រួសារ មានគោ២ណឹម សម្រាប់ធ្វើកសិកម្ម។

...

-សម្តេចតេជោ ថ្លែងថា រដ្ឋាភិបាលចិនមិនដែលបញ្ជា ឬដាក់លក្ខខណ្ឌកម្ពុជាឲ្យធ្វើនេះធ្វើនោះ ហើយបានផ្តល់ជំនួយដល់កម្ពុជានោះទេ ខណៈប្រទេសខ្លះមុន នឹងផ្តល់ជំនួយដល់កម្ពុជា បានបញ្ជាឲ្យខ្មែរធ្វើនេះ ធ្វើនោះតាមគេ ទើបបានគេផ្តល់ឲ្យ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា កម្ពុជាគឺជាម្ចាស់ការ ខ្លួនឯង ហើយគ្មានអ្នកណាស្គាល់កម្ពុជាជាងកម្ពុជានោះទេ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print