ប្អូនឡើងទៅលួចលុយនិងទូរស័ព្ទរីឯបងកាន់ពូថៅចាំកាប់ម្ចាស់ផ្ទះ ទីបំផុតនគរបាលក្របួចបានទាំងពីរនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចពីរនាក់បងប្អូនបង្កើតត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យជាប្អូនបានឡើងទៅលួចលុយនិងទូរស័ព្ទដៃនៅលើផ្ទះជនរងគ្រោះ ហើយជន សង្ស័យជាបងម្នាក់ទៀត កាន់ពូថៅគំរាមម្ចាស់ម្ចាស់បើហ៊ានតដៃ រូបគេនិងកាប់ ប៉ុន្តែសំណាងមិនល្អនគរបាលក្របួចជាប់។

ករណីប្អូនប្រុសឡើងលួចលុយ និងទូរស័ព្ទបងប្រុសកាន់ពូថៅចាំកាប់ម្ចាស់ផ្ទះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនសង្ស័យជាចោរដែលឃាត់ខ្លួនបានទី១~ឈ្មោះ ម៉ៅ ដេត ភេទ ប្រុស អាយុ៣៣ឆ្នាំ ជាបងប្រុស និងទី២~ឈ្មោះ ម៉ៅ ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាប្អូន រស់នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះមានឈ្មោះ យ៉ែម ឌំ ភេទប្រុស អាយុ៦៤ឆ្នាំមុខរបរកសិករ រស់នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកគងពិសីដដែលបានបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី៨ ខែឧសភា មានករណីចោរកម្ម(លួចទ្រព្យសម្បត្តិ (លុយនិងទូរស័ព្ទដៃ) នៅផ្ទះរបស់ជនរងគ្រោះឈ្មោះ យ៉ែម ឌំ ភេទប្រុស អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី  មានជនសង្ស័យ.ឈ្មោះ ម៉ៅ ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើកម្មភាពឡើងលើផ្ទះរបស់ឈ្មោះ យ៉ែម ឌំ លួចលុយបានចំនួន២៨០ ០០០រៀលនិងទូរស័ព្ទដៃ១គ្រឿង បានប្រហែល១៥នាទីក្រោយមក កូនស្រីរបស់ជនរង គ្រោះបានឡើងទៅលើផ្ទះក៏ស្រាប់តែឃើញជនសង្ស័យឈ្មោះ ម៉ៅ ឌឿន នៅលើផ្ទះបស់ខ្លួនក៏បានស្រែកថាចោរៗឲ្យគេជួយ ពេលលឺកូនស្រីស្រែកដូច្នេះឈ្មោះ យ៉ែម ឌុំ បានឡើងទៅលើផ្ទះ ហើយបានប្រតាយប្រតប់ជាមួយជនសង្ស័យបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង ។

មន្ត្រីនគរបាលស្រុកគងពិសីបានបន្ថែមទៀតថា នៅ ពេលនោះឈ្មោះ ម៉ៅ ដេត ត្រូវជាបងបង្កើតរបស់ជន សង្ស័យជាចោរ ដែលរស់នៅក្បែរផ្ទះរបស់ជនរងគ្រោះមានកាន់ពូថៅជាប់នឹងដៃ ហើយបានស្រែកប្រាប់ឈ្មោះ ម៉ៅ ឌឿន ត្រូវជាប្អូនថា ហ្អែងមិនបើកទ្វាររត់ចុះមក បើតា ឌុំ ដេញតាមចាំអញយកពូថៅកាប់ ។

បន្ទាប់មកឈ្មោះ ម៉ៅ ឌឿន ជាជនសង្ស័យនិងជាប្អូន បង្កើត ក៏បានរត់ចុះមកក្រោមផ្ទះព្យាយាមគេចខ្លួន។ ក្រោយទទួលបានព័ត័មាន និងការរាយការណ៍រួចមក កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមហាឫស្សីបានចុះមក ដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យទាំង២ នាក់បងប្អូនយកមកប៉ុស្ដិ៍រដ្ឋបាលឃុំ ដើម្បីធ្វើការសួរនាំ។

នគរបាលស្រុកគងពិសីដដែលបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលជនសង្ស័យលួចរួមមាន លុយនិងទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញ។

...

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បងប្អូនត្រូវបានឃាត់ ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print