កងកម្លាំងយោធាជាង៨០០នាក់ កំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅតំបន់បឹងទន្លេសាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីអនុវត្តតាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្រ្កាបទប់ស្កាត់ឲ្យខាងតែបាននូវរាល់បទល្មើសនេសាទផ្សេងៗ ក្នុងតំបន់បឹងទន្លេសាប ឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ ​យោភូមិភាគទី៥ និង​ជាប្រធានគណៈបញ្ជាការដឹកនាំ​បង្រ្កាបបទល្មើស​នេសាទ​បឹងទន្លេសាប បានដឹកនាំកងកម្លាំងយោធាចំនួន​៨០០នាក់ ក្នុងនោះ​ ក៏មានការចូលរួមពី​កង​ពលតូចថ្មើរជើងលេខ៥១ សហការ​ចុះធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ​ ខុសច្បាប់​នានា​ក្នុងតំបន់បឹងទន្លេសាប​ ត្រង់ចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនេសាទ និងបានរក្សានូវពូជ​មច្ឆជាតិ​ឲ្យបាននៅគង់វង្ស។

ជាមួយគ្នា​នោះដែរ​លោកឧត្តមសេនីយ៍​ទោ សេង ធារិន បានបន្តថា ក្រោយពី​ទទួលបានបទបញ្ជា​ពី​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​លោកបានដឹកនាំកងកម្លាំង ជាង៨០០នាក់ ធ្វើការចុះបង្ក្រាប​រាល់បទល្មើស​នេសាទខុបច្បាប់ជុំវិញបឹងទន្លេសាប យ៉ាងសស្រាកសស្រាំ ដូចភ្លៀងរលឹម ដើម្បីសម្រេចឲ្យបានតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

លទ្ធផលក្នុងការចុះបង្រ្កាបនោះដែរ ​គឺបាន​រឹបអូស សម្ភារៈ នេសាទខុសច្បាប់​មួយចំនួន យក​មក​ធ្វើការដុត​បំផ្លាញ​ចោល និងបានព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញផងដែរ។

...

ទន្ទឹមគ្នានោះដែរ​លោកឧត្តមសេនីយ៍ទោ សេង ធារិន ​ក៏បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាប់ ​ដែលវានាំ​ឱ្យ​អន្តរាយ​ដល់​ពូជត្រី និង​សូម​ចូលរួម​អភិរក្ស​ពូជត្រី​ដែលមាននៅក្នុងតំបន់បឹងទន្លេសាបទាំងអស់គ្នា ឱ្យបានគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង ​បើមានបទ​ល្មើសនេសាទ​ខុសច្បាប់​កើត​មាន សូម​រាយការណ៍​មកកងកម្លាំង ដើម្បីធ្វើការចុះអន្តរាគមន៍បង្ក្រាប​ឱ្យបានទាន់ពេលវេលា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print