សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងសង្គមជាតិបច្ចុប្បន្ននេះមានការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ និងការឆបោកដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងពិធី «សម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលប្រើប្រាស់បណ្តាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច លើសពីនេះត្រូវប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកការអប់រំល្អៗ ផ្តល់ចំណេះដឹង ដល់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសរសើរព្រះសង្ឃ ដែលយកបណ្តាញសង្គម ទេសនាអប់រំចិត្ត ក្នុងនោះ សូម្បីភរិយាសម្តេច ក៏ចូលចិត្តស្តាប់ដែរ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញតាមប្រព័ន្ធប ណ្ដាញសង្គម មានភាពទំនើបកម្ម ក្នុងការចែករំលែក នៅក្នុងបទពិសោធន៍ ចែករំលែករឿងល្អៗ ចែករំលែកការអប់រំ …ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាការអប់រំជាច្រើន បានដាក់ចេញនូវធម៌ទេសនា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមនុស្សទាមទារ ឱ្យមានការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print