ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួន ព្រោះតែមានជំងឺសរសៃប្រសាទ ទុកឲ្យប្ដី និងម្តាយរស់នៅដោយឈឺចុកចាប់បំផុត។
ករណីស្ត្រីបានលេបថ្នាំសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចលើផ្ទះរបស់ខ្លួនស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ស្ត្រីលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះពៅ ធានី អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានលេបថ្នាំសម្លាប់ខ្លួនមូលហេតុ ដោយសារគាត់មានជំងឺសរសៃប្រសាទជាយូរឆ្នាំណាស់មកហើយ។
ក្រោយពីលេបថ្នាំ១ម៉ោង៣០នាទីទើបប្តីរបស់គាត់មកដល់ហើយក៏ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តតែអកុសលនៅវេលាម៉ោង៦ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វុទ្ធឦសាន
...