ក្លឹប West Ham បានដាក់ឈ្មោះកីឡាករវ័យចំណាស់ចំនួន 4 នាក់ដែលនឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ចាប់តាំងពីចូលកាន់តំណែងពីលោក Julen Lopetegui ក្នុងខែមករាមក លោក Graham Potter នៅតែមានភាពលំបាកក្នុងការធ្វើឱ្យក្លឹបលេងល្អប្រសើរឡើង។
នៅក្នុងការបង្ហោះនៅលើ X ក្លឹបបានសរសេរថា West Ham United អាចបញ្ជាក់បានថា Aaron Cresswell, Lukasz Fabianski, Vladimír Coufal និង Danny Ings នឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងរដូវកាល 2024/25 ។
កីឡាករ
Cresswell បានចំណាយពេលជាងមួយទសវត្សរ៍នៅ ជាមួយក្រុមញញួរធំដោយផ្លាស់ពី Ipswich នៅរដូវក្តៅឆ្នាំ 2014 កំឡុងពេលលោក Sam Allardyce ចូលមកកាន់ក្លឹប។
កីឡាករវ័យ 35 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបក្នុងយុទ្ធនាការដំបូងរបស់គាត់ ហើយបានបន្តជាប់ជម្រើសជាតិអង់គ្លេសចំនួនបីនៅចន្លោះឆ្នាំ 2016 និង 2017 ។
កីឡាករ
Coufal គឺជាកីឡាករជើងចាស់មួយរូបនៃក្រុម West Ham ដែលបានឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ Europa Conference League ឆ្នាំ 2023 ដើម្បីផ្តល់ឱ្យក្លឹបនូវពានអឺរ៉ុបជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សក៏នឹងត្រូវចាកចេញ។
កីឡាករអន្តរជាតិឆេកបានបង្ហាញខ្លួន 173 ប្រកួតសម្រាប់ក្លឹបនៅក្នុងការប្រកួតទាំងអស់ចាប់តាំងពីចូលរួមពី Slavia Prague ក្នុងឆ្នាំ 2020 ។
អ្នកចាំទី
Fabianski បានចំណាយពេល 5 រដូវកាលដំបូងរបស់គាត់នៅ West Ham ក្នុងនាមជាអ្នកចាំទីលេខ 1តែត្រូក្លឹបអនុញ្ញាតិ
ឱ្យចាកចេញជាមួយនឹងខ្សែប្រយុទ្ធ Danny Ings ផ្លាស់ចេញពីAston Villaមកក្នុងរដូវកាលឆ្នាំ២០២៣ហាក់បីដូចជាលេងមិនបានល្អឡើយ
ដោយគ្រាន់តែស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 69 ដងក្នុងគ្រប់ការប្រកួតទាំងអស់។