ម៉ិចស៊ីកូ ប្ដឹងក្រុមហ៊ុន Google សម្រាប់ការប្តូរឈ្មោះឈូងសមុទ្រម៉ិចស៊ិកទៅជាឈូងសមុទ្រអាមេរិក

ចែករំលែក៖

ប្រធានាធិបតីម៉ិចស៊ិកបានបញ្ជាក់ថា បណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Google ត្រូវបានគេប្តឹង ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីពេលណា និងទីកន្លែងដែលបណ្តឹងនេះត្រូវបានប្តឹង ហើយបានបញ្ជាក់ថា ម៉ិចស៊ិកនឹងបន្តការប្តឹងផ្តល់ដល់ទីបញ្ចប់។

កាលពីថ្ងៃទី 9 ខែឧសភា ប្រធានាធិបតីម៉ិចស៊ិក Claudia Sheinbaum បានប្រកាសថា ប្រទេសនេះបានដាក់ពាក្យប្តឹង Google បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបានប្តូរឈ្មោះឈូងសមុទ្រម៉ិចស៊ិកទៅជា “Gulf of America” នៅលើកម្មវិធី Google Maps សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃដដែលនោះ លោកប្រធានាធិបតី Sheinbaum បានបញ្ជាក់ថា បណ្តឹងនេះត្រូវបានប្តឹង ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីពេលវេលា និងទីកន្លែងនៃការដាក់ពាក្យនោះទេ ហើយបានប្រកាសថា ម៉ិចស៊ិកនឹងបន្តការប្តឹងផ្តល់នេះដល់ទីបញ្ចប់។
មុននេះ កាលពីថ្ងៃទី ៨ ឧសភា ដោយមានសំឡេងគាំទ្រ ២១១ សំឡេង និង ២០៦សំឡេងប្រឆាំង សភាតំណាងរាស្រ្តអាមេរិកដែលគ្រប់គ្រងដោយសាធារណរដ្ឋបានអនុម័តច្បាប់មួយដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិចស៊ិកទៅជា “ឈូងសមុទ្រអាមេរិក” ដើម្បីឱ្យស្របច្បាប់នូវគោលនយោបាយខាងលើរបស់ប្រធានាធិបតី Donald Trump។

យោងតាមច្បាប់នេះ “លក្ខន្តិកៈ ផែនទី បទប្បញ្ញត្តិ ឯកសារ ក្រដាស ឬកំណត់ត្រាផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលសំដៅលើឈូងសមុទ្រម៉ិចស៊ិក នឹងត្រូវចាត់ទុកថាមានន័យថា “ឈូងសមុទ្រសហរដ្ឋអាមេរិក”។
ទីភ្នាក់ងារសហព័ន្ធនីមួយៗធ្វើបច្ចុប្បន្នភាពឯកសារ និងផែនទីដែលមានឈ្មោះថ្មី ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Doug Burgum នឹងត្រួតពិនិត្យវា។
កាលពីខែកុម្ភៈ ប្រធាន Sheinbaum បានព្រមាន Google ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ Alphabet — ថាម៉ិចស៊ិកអាចចាត់វិធានការផ្លូវច្បាប់ ប្រសិនបើ Google មិនបដិសេធការសម្រេចចិត្តប្តូរឈ្មោះរបស់ខ្លួន។
រដ្ឋាភិបាលម៉ិចស៊ិកអះអាងថា បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី Trump អនុវត្តចំពោះតែតំបន់ខ្ពង់រាបទ្វីបក្រោមអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
ប្រទេសជិតខាងនៅអាមេរិកខាងជើងទាំងពីរបច្ចុប្បន្នកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹងចំពេលមានសង្គ្រាមពាណិជ្ជកម្មសកលដែលផ្តួចផ្តើមដោយប្រធានាធិបតី Trump រួមទាំងវិធានការពន្ធជាបន្តបន្ទាប់ដែលផ្តោតលើម៉ិចស៊ិក៕ ដោយធីរីណា

...

រូបថត​: Vietnamplus

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print