ភ្នំពេញ៖ អំពើហិង្សាទៅលើស្ត្រីនិង កុមារដែលគេតែងតែសង្កេតឃើញថា តែង តែកើតមានឡើងនៅតាមទីជនបទក៏ដូច នៅទីប្រជុំជននៅតែបន្តមានហើយក៏មិន ទាន់បានបញ្ចប់ទាំងស្រុងនៅឡើយដែរ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នៅសាលប្រជំុនៃសាលាខណ្ឌ ឫស្សីកែវបានសម្ពោធយុទ្ធនាការពណ៌ទឹក ក្រូចក្នុងសហគមន៍ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងកុមារហើយក៏មានដង្ហែក្បួន ដោយជិះម៉ូតូកង់បីផងដែរ ។
ពិធីសម្ពោធយុទ្ធនាការពណ៌ទឹកក្រូច នៅខណ្ឌឫស្សីកែវនាព្រឹកនោះមានការ ចូលរួមពីលោកស្រី ឡោក ខេង សមាជិក សភានៃព្រះរាជាណាចក្រកម្ពុជានិងជា តំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ លោក ហ៊ុន ម៉ានី សមាជិកសភានៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានសភាពសហព័ន្ធ យុវជនកម្ពុជា ព្រមជាមួយនឹងលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ ជា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមួយចំនួន អង្គការជាតិនិងអន្តរជាតិផងដែរ។
លោកជា ពិសី អភិបាលខណ្ឌឫស្សី កែវបានថ្លែងថា ពិធីដាក់សម្ពោធយុទ្ធនា ការពណ៌ទឹកក្រូចនៅក្នុងសហគមន៍ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារនៅពេលនេះគឺមានសារសំខាន់ខ្លាំងណាស់ ហើយអំពើហិង្សាមានការកាត់បន្ថយគួរ ឲ្យកត់សម្គាល់ផងដែរ ជាពិសេសករណី រំលោភសេពស្ថវៈ កត្តាថយចុះនេះក៏ដោយ សារតែមានការយកចិត្តទុកដាក់ខ្ពស់ពី ថ្នាក់គ្រប់មូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹង ប្រែងធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពល រដ្ឋនៅតាមសហគមន៍នៅក្នុងមូលដ្ឋាន របស់ខ្លួន ។
លោកបានបន្តថា អំពើហិង្សាលើស្រ្តី កុមារ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាង ធ្ងន់ធ្ងរ ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានតួនាទីយ៉ាងសំខាន់ធ្វើជាគំរូនិងជាអាណា ព្យាបាលផ្តល់ភាពកក់ក្តៅជូនពលរដ្ឋគ្រប់រូបដោយគ្មានការរើសអើងនិងមានតម្លា ភាព។ យុទ្ធនាការពណ៌ទឹកក្រូចនាពេល នេះគឺជាសកម្មភាពថ្មីមួយដែលបានផ្សារ ភ្ជាប់តួនាទីនិងក្រើនរំលឹកដល់អាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់បុរសត្រូវបានគេទទួលស្គាល់ថា ជាក្រុមគោលដៅ ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពផងដែរ។
លោកបានបញ្ជាក់ថា អំពើហិង្សាដែល កើតឡើងភាគច្រើនកើតឡើងទៅលើស្រ្តី និងកុមារ ហើយអ្នកទាំងនោះប្រែក្លាយខ្លួន ទៅជាជនរងគ្រោះហើយបុរសជាជនល្មើស៕
ដោយ៖ អរុណរះ