Breaking News ៖ យប់មិញរហូតដល់រំលងអធ្រាត្រ! ក្រុងបាងកក ប្រទេសថៃមានករណីគ្រោះអគ្គីភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារឹមយីហោ KING

ចែករំលែក៖

ទីក្រុងបាងកក ៖ បើយោងតាមប្រភព Khaosod បានឱ្យដឹងថា ៖ យប់មិញរហូតដល់រំលងអាធ្រាត! ក្រុងបាងកក ប្រទេសថៃមានករណីគ្រោះអគ្គីភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារឹមយីហោ KING នៅលើផ្លូវ Soi Chaloeng គួរឲ្យព្រឺព្រួច ខណៈរថយន្តពន្លត់អគ្គីភ័យឆ្វែលឆ្វាត់ឥតដាច់។

គួរបញ្ជាក់ថារោងចក្រនេះកំពស់២ជាន់ មាន ប្លង់ ផ្ដេក លាតសន្ធឹង លើដី មានឡៅតឿ ១ជាន់ មានបន្ទប់ក្រោមដីផ្ទុកសម្ភារៈបរិក្ខារ និងផលិតផលសម្រាប់នាំចេញដែរ។ អាជ្ញាធរខណ្ឌ Lat Krabang ភ្លាមៗបានបង្កើតមជ្ឈមណ្ឌលមួយដើម្បីជួយប្រជាពលរដ្ឋនៅជុំវិញតំបន់ដែលរងផលប៉ះពាល់ដោយកំដៅឆេះ និងផ្សែងដ៏ក្រាស់នោះ ព្រោះស្ថានភាពត្រូវគេសន្មត់ថាអាចធ្វើឲ្យរលំស្រុត ឬ ប៉ះពាល់ផ្ទះពលរដ្ឋក្បែរខាងដែរ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត ….នៅឡើយពីសមត្ថកិច្ច អាជ្ញាធរ ជំនាញ ហើយក៏ពុំទាន់បានលម្អិត អំពីទំហំនៃការខូចខាតបាត់បង់ក្នុងកម្រិតណានៅឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print