ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ជនទុច្ចរិតអាចធ្វើអ្វីដោយខុសច្បាប់ = តែការរដោះស្រាយបញ្ហាត្រូវធ្វើស្របតាមនីតិវិធីច្បាប់។
២- នៅពេលបានលុយស្ងាត់ជ្រៀបយកទៅចាយវាយយ៉ាងសប្បាយ = តែដល់ថាចាញ់បោកគេបែរជាស្រែករកយុត្តិធម៌?
៣- បើសំណុំរឿងក្តីធ្លាក់ដល់ដៃតុលាការហើយ = គ្មានស្ថាប័នរដ្ឋណាអាចលូកដៃបានទេ មានតែទុកឲ្យតុលាការដំណើរការតាមឆន្ទានុសិទ្ធិរបស់តុលាការនិងនីតិវិធីជាធរមាន?
៤- ក្រែងទាំងអស់គ្នាចង់បានឲ្យតុលាការឯករាជ្យអី = បើចេះតែចង់លូកដៃចូលកិច្ចការតុលាការធ្វើម៉េចឲ្យតុលាការឯករាជ្យទៅ?
៥- សូមបញ្ជាក់ថាលុយដែលបានមកងាយៗពេកមានហានីភ័យខ្ពស់ = ដូច្នេះកុំចេះតែហ៊ានប្រថុយពេក។
៦- លុយដែលបានមកដោយកម្លាំងពលកម្មមានការហត់នឿយវាតិចមែន = តែវាមានសុខសុវត្ថិភាពល្អ ?
៧- សុខចិត្តតក់ៗពេញបំពង់ = សូមប្រយ័ត្នឆុងៗគ្រហែត?
៨- សន្សឹម កុំបំបោល = ក្រែងពុំដល់ដូចប្រាថ្នា?
៨- ដើម្បីកុំឲ្យមានករណីចាញ់បោកគេបញ្ហាសំខាន់ = គឺកុំលោភលន់ពេក កុំងាយនឹងចង់បានលុយស្រួលៗពេក?
៩- លុយដែលបានមកស្រួលៗ = ងាយនឹងធ្លាក់ទៅក្នុងអន្ទាក់ឆបោកគេ?
១០- បើលោភលន់ហើយធ្លាក់ទៅក្នុងអំពើឆបោក = នឹងមានទឹកភ្នែកជូតក្បាលជង្គង់ជាមិនខាន? ៕
ដោយ ៖ សិលា