រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស​កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ នៅភូមិកសាង ភូមិចង្រ្កង់ ភូមិល្អ ភូមិត្រពាំងទ្រាំង និង​ភូមិភ្នំដែកភ្លើង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៣ ឧសភា ស្អែក​នេះ នៅបរិវេណវត្តប្រាសាទបញ្ចៈរតនារាម ហៅវត្តកសាង!

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ រដ្ឋបាលខេត្តក្រចេះ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតក្នុងភូមិកសាង ភូមិចង្ក្រង់ ភូមិល្អ ភូមិត្រពាំងទ្រាំង និងភូមិភ្នំដែកភ្លើង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងបើក កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិកសាង ភូមិចង្ក្រង់ ភូមិល្អ ភូមិត្រពាំងទ្រាំង និង ភូមិភ្នំដែកភ្លើង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តប្រាសាទបញ្ចុះរតនារាម (ហៅវត្ត កសាង) ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធនឹង ក្បាលដីទាំងអស់ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើនេះ អញ្ជើញចូលរួមស្តាប់ការផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ និងការពន្យល់ណែនាំពីមន្រ្តីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ឬតំណាងគណៈកម្មការដ្ឋបាល ស្តីពីដំណើរការនៃការវិនិច្ឆ័យ បំភ្លឺពីបញ្ហាច្បាប់ និងឆ្លើយតបរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាមពេលវេលា និង ទីកន្លែងដូចបានជម្រាបជូនខាងលើអោយបានគ្រប់គ្នាកុំបីអាក់ខាន។

ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនដែលជាអ្នកកាន់កាប់ ឬអ្នកពាក់ព័ន្ធដីស្រែចំការ និងដីលំនៅឋាន ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដី ទាំងអស់ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាសដើម្បីចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុលមិនខាន៕ដោយ៖តារា

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print