ភ្នំពេញ៖ ផ្លូវថ្មើរជើង(Walk Street) នៅតែមានប្រជាពល រដ្ឋច្រើនចូលមកទស្សនាកម្សាន្ដ សិល្បៈ និងល្ខោនខោល រឿងរៀមកេរ៏្ដ និងការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាស សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម ខណ្ឌ ដូនពេញ បន្ថែមការទាក់ទាញអ្នកដើរកម្សាន្ដ មកទស្សនា ពីសំណាក់ភ្ញៀវទេសចរណ៏ បរទេសយ៉ាងច្រើនថែមទៀតផង ។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះថា៖ សំរាប់សប្តាហ៍ថ្ងៃទី១១ ឧសភានេះ នៅលើផ្លូវថ្មើរជើង(Walk Street)អ្វីដែលថ្មីគឺ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាសនិងមានការសម្ដែងល្ខោនខោល រឿង រាមកេរ្តិ៍ ( ដកស្រង់ត្រង់ឈុត ចម្បាំងវៃរាពណ៍ ) សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ។
ផ្លូវថ្មើរជើង (Walk Street)គិតមកដល់ថ្ងៃទី១១ឧ សភានេះមានអាយុ១៣សប្តាហ៏ និងមានរយះពេលជាង៣ ខែមកហើយដែល យើងទទួលបានការពេញនិយមពីប្រជាពលរដ្ឋកម្ពុជានិងទេសចរបរទេសមកកំសាន្ដ និងរាំលេងកាន់តែច្រើនឡើងបើទោះបីខែនេះក្រោមភ្លៀងរលឹមខ្លះក្ដីហើយមានប្រជាប្រិយ៏ភាពយ៉ាងខ្លាំងពីមួយសប្តាហ៏ទៅមួយសប្តាហ៏រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាញឹកញ៉ាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ឆ្លងតាមរយះប្រជាប្រិយ៏ភាពយ៉ាងខ្លាំងនៃផ្លូវថ្មើរជើង (Walk Street)នេះដែរបានធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ៕
ដោយ៖ សំរិត
