ជនជាតិចិនបាញ់បោះសេរី២គ្រាប់ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា តែមិនមានអ្នកណារងរបួស, ខ្មាន់កាំភ្លើងត្រូវបានចាប់ឃាត់ខ្លួនភា្លមៗ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ក្លាហានណាស់ ក្លាយជាខ្មាន់កាំភ្លើង បានបាញ់បោះសេរីចំនួន២គ្រាប់ នៅយប់ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខហាងចិន (ផ្ទះបាយ ជៀស៊ាំង) ផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI JIAMENG អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាង នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លី១ដើម ម៉ាក GLock, គ្រាប់ចំនួន៨គ្រាប់, បង់ចំនួន១ និងសំបកគ្រាប់ចំនួន២។

យោងតាមការបំភ្លឺរបស់សន្តិសុខយាមនៅអគារ ហ៊ុយវ័ន បានដឹងថា កាលពីវេលាម៉ោងប្រហែល០០៖៣០នាទី ជនសង្ស័យបានចូលមកក្នុងអគារហើយជក់បារី ពេលនោះកម្លាំងសន្តិសុខ បានហាមជក់រួចដេញចេញ ជនសង្ស័យក៏ទៅបាត់។

លុះដល់ម៉ោងកើតហេតុខាងលើ ពេលពួកគេអង្គុយយាមនៅក្នុងអគារ ស្រាប់តែលឺសំលេងផ្ទុះអាវុធចំនួន២គ្រាប់ ពួកគេបានចេញមកក្រៅក៏ឃើញជនសង្ស័យម្នាក់ ដើរមកបម្រុងចូលក្នុងអគារ គេបាននាំគ្នាឃាត់ចាប់ជនសង្ស័យនោះបាន ហើយរាយការណ៍ទៅសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីអនុវត្តនីតិវិធី។
សូមអរគុណដល់សមត្ថកិច្ចដែលតែងតែ លះលង់កម្លាំងកាយចិត្ត ពេលវេលាអនុវត្តតាមតួនាទីភារកិច្ចគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន ការពារប្រជាពលរដ្ឋ ២៤ម៉ោង/២៤ម៉ោង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print