ខេត្តបាត់ដំបង÷ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ ទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅបន្ទប់ប្រជុំទីបញ្ជាការយោធភូមិភាគទី៥។
ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ និងមេបញ្ជាការ គ្រប់បណ្តាកង ឯកភាពចំណុះយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរកន្លងមកនេះ។
មេបញ្ជាការរង នាយសេនាធិការបានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ បន្តការងារប្រចាំការ ប្រចាំបញ្ជា បន្តការងារការពារព្រៃឈើ បន្តការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ត្រៀមកម្លាំងអន្តរាគមន៍២៤/២៤ម៉ោង ដើម្បីត្រៀមសង្រ្គោះ គ្រោះមហន្តរាយ៍ផ្សេងៗ បន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប អំពីគ្រឿង ញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ឱ្យមានការភ្ញាក់រលឹកខ្ពស់ បន្តចូលរួមការងារសម្អាតអនាម័យ តាមបណ្តាកង ឯកភាព ហូបស្អាត រស់នៅស្អាត ដើម្បីបង្កើនសុខភាពទ័ព៕