អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិន នៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ចិន -អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាកម្មស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេស ទាំងពីរចិននិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗមួយចំនួន ពោលគឺកិច្ចពិភាក្សានេះទទួលបានវឌ្ឍនភាពជាក់ស្តែង ។
គេហទំព័រ «CCFR China state-controlled media » លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកបដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេស ទាំងពីរ ហើយក៏មានអំណោយផលដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិកក៏បានយល់ព្រមជាឯកច្ឆន្ទនូវការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យទាក់ទងចំពោះកង្វល់រៀងៗខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
ដោយ ៖ សិលា