ប្រទះឃើញសាកសពមនុស្សស្រីម្នាក់ដេកស្លាប់នៅក្នុងដីឡូត៍ មួយកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង៨ម៉ោង៣០នាទីព្រឹក មានករណីស្ត្រីម្នាក់មិនស្គាល់ឈ្មោះ និងមិនស្គាល់ទីលំនៅដេកស្លាប់នៅសំណង់បាក់បែកដីឡូត៍កន្លែងស្ថិតនៅក្នុងផ្លូវបេតុង ក្រុម១៥ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។

បើតាមប្រភពព័ត៌ពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មុននេះបន្តិចមាន ករណី ប្រទះឃេីញស.ពមនុស្សស្រីចំណាស់ម្នាក់ បានដេកស្លាប់នៅសំណង់បាក់បែកដីឡូត៍មួយកន្លែងស្ថិតនៅក្នុងផ្លូវបេតុង ដោយមិនទាន់ដឹងមូលហេតុ ក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ។

ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារ គាំងបេះដូង ។

...

បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅវត្ត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print