លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមកិច្ចប្រជុំទ្វេភាគីនៅព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីស្ដីពីការគ្រប់គ្រងធនធានទឹក រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំទ្វេភាគីនឹងធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល អគាររដ្ឋាភិបាល Chaeng Watthana នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក Prasert Jantararuangtong ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងការិយាល័យធនធានទឹកជាតិនៃប្រទេសថៃដែលនឹងធានាបាននូវអភិបាលកិច្ចធនធានទឹកប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការបែងចែកប្រកបដោយសមធម៌៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print