យុវជន២ក្រុមដេញកាប់គ្នាប្រសាចផ្អើលផ្លូវរថភ្លើងក្រោយវត្តនាគវ័នបណ្តាលឲ្យរងរបួសធ្ងន់០២នាក់

ចែករំលែក៖

​     ភ្នំពេញ៖ បុរស២នាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីក្រុមយុវជន២ក្រុមប្រដាប់ទៅដោយកាំបិតពូថៅបានដេញកាប់និងគប់គ្នាយ៉ាងសាហាវដូចនៅក្នុងរឿងកុន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវរថភ្លើងក្រោយវត្តនាគវ័ននៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹង មានយុវជនមួយក្រុមមានគ្នា៣នាក់ប្រដាប់ដោយពូថៅ កាំបិត និងដាវ បានមកសួរអ្នកភូមិ បន្ទាប់មកក៏មានបុរសម្នាក់ទៀតបានកាន់ពូថៅនៅឈរមើល ចំណែកភាគីបង្កក៏បានសួរអ្ហែងកាន់ពូថៅអីកាប់អ្ហែងកាប់ចិញ្ច្រាំអ្ហែងដូចប្រហុកលូវ រួចក៏ស្ទុះរត់ទៅដេញកាប់ទៅលើជនរងគ្រោះតែម្ដង ភ្លាមៗនោះស្រាប់តែមានបក្សពួកមកថែម៣នាក់ទៀតដេញកាប់គ្នាទៅវិញទៅមកប្រសាចដូចនៅក្នុងរឿងកុនផ្អើលពេញផ្លូវរថភ្លើងបណ្ដាលអោយបុរស២នាក់រងរបួសធ្ងន់ ។

បន្ទាប់ពីមានអំពើហិង្សាសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោលនិង កម្លាំងកងរាជអាវុធហត្ថក៏បានចុះទៅកន្លែងកើតហេតុនិងរកឃើញម៉ូតូចំនួន ២គ្រឿងបានបន្សលទុកព្រមទាំងដកហូត កាំបិត ពូថៅ និងដាវមួយចំនួន។ 

ចំពោះបុរសពីរនាក់ដែលបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកភាគីដែលបង្កជម្លោះបានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ជុំវិញការបង្កហិង្សាយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវនេះសមត្ថកិច្ចមូលដ្ឋានកំពុងតែស្រាវជ្រាវដើម្បីឃាត់ខ្លួនជនបង្កមកធ្វើការសាកសួរបន្ដចាត់ការតាមច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print