លោក ឃួង ស្រេង ឯកភាពឱ្យមានការរៀបចំតាំង​ពិព័រណ៍​ ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Streetខែសីហាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ឯកភាពឱ្យមានការរៀបចំតាំងពិពណ៏ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Streetខែសីហាខាងមុខនេះ តបតាមការស្នើសុំ ។ ទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី នៅតែបន្ដកិច្ច សហការគ្នាល្អជានិច្ច បើទោះបីទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៏ប៉ុលពតក្ដី ទើបនៅឆ្នាំ១៩៩១ ត្រូវបានភ្ជាប់ទំនាក់ទំនងនេះឡើងវិញល្អហើយរលូន។ រហូតមកដល់ពេលនេះដំណើរការវិវឌ្ឍន៏របស់រាជធានីភ្នំពេញ ពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយចាត់ទុកទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី គឺជាទំនាក់ ទំនង និងកិច្ចសហការល្អ ពីអតិតះកាល ។

      លោកឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងជំនួប សម្ដែងការគួសមជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។ 

   លោកឃួង ស្រេង បានបញ្ជាក់ទៀតថា៖ថ្វីត្បិតយើងមានជំនឿសាសនាផ្សេងគ្នា  តែយើងមានគោលនយោ បាយរួមគ្នា កម្ពុជាគ្មានការរើសអើង និងប្រកាន់ពូជសាសន៏អ្វីនោះទេ។កម្ពុជាគ្មានជំលោះសាសនាទេ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រីតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដមនីយកម្មសាសនាគឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។ មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេទើបស្គាល់តំលៃពិតនៃសន្តិភាព។ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ

កម្ពុជាប្តេជ្ញារក្សាសន្តិភាពនេះឱ្យបាន។

  ឯកឧត្តមSaharu  ddin Onnឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា៖ រហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់ឮប្រជាជន និងសហគមម៉ាឡេស៊ីដែលកំពុងរស់នៅរកស៊ី និងបំពេញការងារ នៅរាជធានីភ្នំពេញនិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរ ពីកម្ពុជាដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ,កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័បង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំង ឡាយ។ 

    ឯកឧត្តមSaharu  ddin Onnឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានប្រគល់លិខិតអញ្ជើញដល់លោកឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសិទធូរកិច្ចដែលម៉ាឡេស៊ីនឹងប្រារព្វធ្វើនៅខែតុលាខាងមុខនៅរដ្ឋសាលាង៉។ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានជំរាបជូនលោកឃួង ស្រេង ពីគោលបំណងចង់រៀបចំឱ្យមានការតាំង ពិព័រណ៍​ ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Streetខែសីហាខាងមុខនេះ ។

ជាការឆ្លើយតបលោកអភិបាលបានស្វាគមន៏ចំពោះគោលបំណងនេះនិងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានាពេលមានបំណង ចង់រៀបចំពិព័រណ៍តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងWalk Street មាត់ទន្លេនេះ ផងដែរ៕ . ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print