ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថាគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែឧសភាម្សិលមិញនេះ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៥លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី ០នាក់), រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់)៕ដោយ៖តារា