ភ្នំពេញ ៖ យុវជនម្នាក់ជានិស្សិតអគ្គិសនីចេញពីធើ្វការជិះទៅហូបអីរួចត្រលប់ទៅផ្ទះ ខណៈពេលជិះបានពាក់កណ្ដាលផ្លូវឈប់នោមនៅកន្លែងស្ងាត់មិនបានដកសោរត្រូវបានជនសង្ស័យពីរនាក់ ធ្វេីសកម្មភាពជិះយកទៅបាត់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងលូ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនចេញពីកន្លែងធើ្វរួចជិះទៅហូបអីជុំគ្នាជាមួយក្រុមការងាររហូតដល់ម៉ោងប្រហែល១១ខ្លួនបានចេញពីកន្លែងហូបអី គោលបំណងជិះត្រឡប់ទៅផ្ទះវិញជិះទើបបានពាក់កណ្តាលផ្លូវក៏បានឈប់ម៉ូតូនៅកន្លែងស្ងាត់ចុះបត់ជើងតូច ដោយមិនបានដកសោរចេញនោះទេ មួយសន្ទុះក្រោយមកក៏ឃើញមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងមិនចសំម៉ាកដោយសារតែងងឹតពេលមើលមិនស្គាល់ បានធើ្វសកម្មភាពចុះមកឡើងជិះម៉ូតូរបស់ខ្លួនយកទៅ ភ្លាមៗបានស្រែកអោយអ្នកដំណើរជួយដេញតាមដែរតែដេញមិនទាន់នោះទេ ។
ដោយពេលកើតហេត្តសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីធើ្វការស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ៖សុខាសែនជ័យ