ថៃបានប្រកាសបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងសំណង់អគារខ្ពស់មួយ ដែលបានដួលរលំក្នុងអំឡុងពេលរញ្ជួយដី

ចែករំលែក៖

ទីក្រុងបាងកក ៖ ក្រោយរកឃើញសាកសពចំនួន ៨៩ នាក់ និង៧នាក់ទៀតនៅតែបាត់ខ្លួន។ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ចំនួន ៨៦ នាក់ ខណៈការធ្វើកោសល្យវិច័យ កំពុងត្រូវបានធ្វើឡើង លើបំណែកសាកសពមនុស្សចំនួន ១០០ ក្នុងចំណោម ៣១៣បំណែក។ ពេលនេះថៃបានប្រកាសបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងសំណង់អគារខ្ពស់មួយ ដែលបានដួលរលំក្នុងអំឡុងពេលរញ្ជួយដី កាលពីថ្ងៃទី ២៨ខែខែមីនា ឆ្នាំ២០២៥ កន្លងទៅ ។
សូមរំលឹកថា ៖ «បើនិយាយអំពីប្រវត្តិសាស្រ្ត បែបរឿងនិទានកថា នានាយើងឃើញដែនដីថៃ សំបូររញ្ជួយដីច្រើន ប៉ុន្តែភាគច្រើនគេផ្សារភ្ជាប់រឿងរញ្ជួយដីនេះ ទៅនឹងអំណាចមហិទ្ធិឬទ្ធិ របស់សត្វនាគ នៅតំបន់ខ្លះនគរទាំងមូល ត្រូវបានបំផ្លាញដោយនាគរាជ ឲ្យក្លាយជាដែនទឹក ដោយសារកំហឹងផ្សេងៗ ប៉ុន្តែបើនិយាយតាមបែបវិទ្យាសាស្រ្តវិញ នោះគឺរញ្ជួយដីនេះឯង ប៉ុន្តែនៅពេល ដែលយើងពិនិត្យមើលកំណត់ត្រា ប្រវត្តិសាស្រ្តដោយរាប់ពីសម័យអយុធ្យា រហូតដល់ពេលបច្ចុប្បន្ននេះ គឺមានកំណត់ត្រាអំពីគ្រោះរញ្ជួយដី»

ប្រទេសថៃធ្លាប់រង ឥទ្ធិពលរញ្ជួយដី៦ ដងមកហើយ ដែលភាគច្រើន កើតនៅភាគខាងជើង ដែលមានព្រំប្រទល់ជាប់នឹងភូមា (នេះមិនរាប់គ្រោះមហន្តរាយ នៃរលកយក្សស៊ូណាមី ឆ្នាំ២០០៤នោះទេ) ហើយនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ កើតគ្រោះរញ្ជួយដីលើកទី៧ ដែលមានកម្រិត 7.7 បណ្តាលឱ្យអាគារ កំពុងសាងសង់កំពស់៣០ជាន់ បាក់រលំនៅកណ្តាលក្រុងបាងកក ដែលពេលនេះមានមនុស្សប្រមាណជាង៨០នាក់ កំពុងជាប់នៅក្នុងគំនរបាក់បែកនោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print