អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៣ ខែឧសភា លោក Lin Jian អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ថ្លែងក្នុងពេលឆ្លើយសំណួរបស់អ្នកសារព័ត៌មាន ថា បើសិនជា អាមេរិក ពិតជា ចង់ សហការជាមួយ ភាគីចិន មែន នោះក៏គួរតែឈប់លាបពណ៌មកលើចិន និងឈប់ច្រានចោលទំនួលខុសត្រូវរបស់ខ្លួន ហើយ ធ្វើ កិច្ចសន្ទនាជាមួយ ភាគីចិនតាមទម្រង់ដែល ស្មើគ្នា គោរពគ្នានិង ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
គេហទំព័រ «CCFR China state-controlled media » សារធាតុ ហ្វេនតានីល ជាបញ្ហា របស់អាមេរិក មិនមែនជាបញ្ហា របស់ចិននោះទេ ។ ភាគីអាមេរិកមិនអើពើពីបំណងល្អរបស់ចិន ហើយ ដាក់ពន្ធគយលើសារធាតុហ្វេនតានីលរបស់ចិន ដោយគ្មានហេតុផល ដែល បាន បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការខាងការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ផង និង បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ភាគីចិន ផង៕
ដោយ ៖ សិលា