ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីសមគំនិតក្នុងអំពេីចាប់​និង​បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីសមគំនិតក្នុងអំពេីចាប់​និង​បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដែលបានកើតឡើងថ្ងៃទី​១១ ខែ​ ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣និង៤០នាទី​ ចំណុចភូមិ​ពោធិស្មាត ឃុំ​ ជើងកើប ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ​ Ding hui ភេទប្រុស អាយុ​ ៣០ឆ្នាំ រស់នៅ ខេត្តហឺណាន ប្រទេសចិន។ ចំណែកជនសង្ស័យ​ ០៣នាក់
១.ឈ្មោះ​ ប៉ែន ណូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ​ ក្រាំងចំរើន ឃុំ​ តាំងយ៉ាប ស្រុក​ ព្រៃកប្បាស ខេត្ត​ តាកែវ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួននៅផ្នែក​ចរាចរណ៍​) ,២.ឈ្មោះ​ ហ៊ិប ចន ភេទប្រុស អាយុ​ ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ ធម្មតា​ ឃុំ​ រុនតាឯក​ ស្រុក​ បន្ទាយ​ស្រី​ ខេត្ត​ សៀម​រាប។ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ,៣.ឈ្មោះ ថាច ភេទប្រុស មិនស្គាល់​អត្តសញ្ញាណ(គេចខ្លួន)។
សម្ភារៈបាត់បង់រួមមាន លិខិតឆ្លងដែន​ ០១​ ច្បាប់​ ,កាបូបដាក់លុយ មានលុយចំនួន​ ៣០០ដុល្លា ។ វត្ថុ​តាង​ចាប់​យក​រួមមាន​៖
ឡាន​ ០១គ្រឿងម៉ាកtoyota alphard ពណ៌ស ពាក់ផាកលេខភ្នំពេញ 2BX-5692(រក្សា​ទុក​នៅផ្នែកចរ​ចរាចរណ៍​)
ទូរសព្ទ០១​ គ្រឿង​ iphone pro Max ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print