ខេត្តកណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីសមគំនិតក្នុងអំពេីចាប់និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដែលបានកើតឡើងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៤០នាទី ចំណុចភូមិពោធិស្មាត ឃុំ ជើងកើប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះ Ding hui ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅ ខេត្តហឺណាន ប្រទេសចិន។ ចំណែកជនសង្ស័យ ០៣នាក់
១.ឈ្មោះ ប៉ែន ណូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ក្រាំងចំរើន ឃុំ តាំងយ៉ាប ស្រុក ព្រៃកប្បាស ខេត្ត តាកែវ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួននៅផ្នែកចរាចរណ៍) ,២.ឈ្មោះ ហ៊ិប ចន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ធម្មតា ឃុំ រុនតាឯក ស្រុក បន្ទាយស្រី ខេត្ត សៀមរាប។ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ,៣.ឈ្មោះ ថាច ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
សម្ភារៈបាត់បង់រួមមាន លិខិតឆ្លងដែន ០១ ច្បាប់ ,កាបូបដាក់លុយ មានលុយចំនួន ៣០០ដុល្លា ។ វត្ថុតាងចាប់យករួមមាន៖
ឡាន ០១គ្រឿងម៉ាកtoyota alphard ពណ៌ស ពាក់ផាកលេខភ្នំពេញ 2BX-5692(រក្សាទុកនៅផ្នែកចរចរាចរណ៍)
ទូរសព្ទ០១ គ្រឿង iphone pro Max ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕