ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទួលបានអំណោយពីសប្បុរសជននៅសហរដ្ឋអាមេរិកនូវវ៉ែនតាចំនួន ២,០០០គ្រឿងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។ គ្រួសារសប្បុរសធម៌នេះបាន ចូលរួមចំណែកជួយវ៉ែនតាដល់កីឡាករ កីឡាការិនីជនពិការសិស្សានុសិស្សពិការ និងក្រុមគ្រួសារតាមសហគមន៍ជនពិការស្របតាមទិសស្លោកមើលឃើញជិតនិងមើលឃើញឆ្ងាយជាការអភិវឌ្ឍគ្រួសារនិងសង្គមរស់នៅ ។
ក្រុមគ្រូសាររបស់លោក Trammell Coxធ្លាប់បានជួយវ៉ែនតាដល់មជ្ឈមណ្ឌលនៃ ជនពិការកម្ពុជាតាំងពីឆ្នាំ២០១០ មកទល់ ពេលនេះមានចំនួន១៤.៣០០គ្រឿងរួច មកហើយសម្រាប់ចែកជូនដោយឥតគិត ថ្លៃមានកាត់ថ្មី និងមានវ៉ែនតាប្រើរួចដោយ ក្រុមគ្រួសារលោក Trammell Cox បានសុំពីមិត្តភក្តិរបស់លោកនៅសហរដ្ឋអាមេរិកដើម្បីយកមកជួយដល់ជនពិការនៅប្រទេសកម្ពុជាតាមរយៈ លោកយី វាសនា អគ្គលេខា ធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
លោក យីវាសនា មានប្រសាសន៍ថា វ៉ែនតាប្រើរួចហើយគឺមានករណីពិសេសជាច្រើនដូចជាដងវ៉ែនតាមានតម្លៃថ្លៃល្អ កញ្ចក់មិនអាចកាត់បាននៅស្រុកខ្មែរ ពីព្រោះវាមានលក្ខណៈពិសេសសម្រាប់អ្នកមានបញ្ហាភែ្នកធ្ងន់ធ្ងរ។ ដូច្នេះបើបងប្អូន ដែលមានករណីភ្នែកដូចដែលបានជម្រាបជូននេះសូមទំនាក់ទំទងមកកាន់មជ្ឈមណ្ឌលជាតិនៃជនពិការ ។ លោកបានបញ្ជាក់ថា បងប្អូនដែលទទួលបានវ៉ែនតាពីមជ្ឈមណ្ឌលតាមរយៈការស្នើសុំមិនអនុញ្ញាតឲ្យដោះ បំបែកវ៉ែនតានោះដើម្បីយកទៅប្រើប្រាស់នូវចំណែកណាមួយបានទេ សូមមេត្តា យោគយល់ព្រោះជាករណីពិសេសដែល យើងពិបាករកវ៉ែនតាប្រភេទនេះនិងចំណាយច្រើនណាស់សូមទុកជូនបងប្អូនមានបញ្ហាធ្ងន់ធ្ងរឬក្រីក្រ ។ មជ្ឈមណ្ឌលជាតិនៃជន ពិការនឹងស្នើសុំមូលនិធិចំពោះបងប្អូនដែលទទួលបានវ៉ែនតាពីមជ្ឈមណ្ឌលបានចេញវិក្កយបត្រត្រឹមត្រូវ ។
គួររំលឹកថា មកទល់ពេលនេះមជ្ឈ មណ្ឌលទទួលបាននិងចែកវ៉ែនតាជូនបងប្អូនប្ររមាណ១៦.៣៧១នាក់រួចហើយនិងនៅមានវ៉ែនតាពិសេសៗច្រើនទៀតសម្រាប់ចែកជូនបន្ត ៕
ដោយ៖ សារីម