ស្លាប់ដោយការរញ្ជួយដីនៅអ៊ីតាលី កើនឡើងដល់​ ១៥៩នាក់

ចែករំលែក៖

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៤ ខែសីហា នៅក្នុងប្រទេសអ៊ីតាលី កើតឡើងរហូតដល់ទៅ ១៥៩នាក់ហើយ និងរាប់រយនាក់ជាប់គាំនៅក្រោមគំនរអគារបាក់បែក ។កម្លាំងជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំនៅអគារបាក់បែក ។

លោក Marcello Di Marco អ្នកស្ម័គ្រចិត្តចូលរួមជួយសង្គ្រោះបានឲ្យដឹងថា ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើងទីនេះ។ យើងបន្តយ៉ាងសកម្មគាស់កកាយស្វែងរកអ្នកដែលជាប់ខាងក្នុង។

ការរញ្ជួយដីបានបំផ្លាញផ្ទះទាំងអស់នៅលើភ្នំ និងផ្លូវថ្នល់ស្ថិតនៅស្រុកមួយភាគកណ្តាលប្រទេសអ៊ីតាលី ចម្ងាយពីទីក្រុងរ៉ូម ១៤០គីឡូម៉ែត្រ។

កម្លាំងទាហ៊ានត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរង្គ្រោះ ជាមួយនិងគ្រឿងចក្រជាច្រើនបានបញ្ជូនទៅកាន់ទីនោះ។ ឃ្លាំងប្រាក់នៅក្នុងប្រទេសអ៊ីតាលី បានចំណាយប្រាក់ ២៣៥លានអឺរ៉ូ ដើម្បីជួយជាបន្ទាន់ដល់ជនរង្គ្រោះ។ នៅក្នុងបុរីវ៉ាទីកង់សម្តេចប៉ាប Francis ក៏បានបញ្ចូនកម្លាំងទៅជួយដល់ពលរដ្ឋនៅទីនោះផងដែរ។

ឧទ្ធម្ភាគចក្របានបញ្ជូនទៅកាន់ទីនោះដើម្បីដឹកអ្នករងរបួសទៅព្យាបាលឲ្យបានទាន់ពេលវេលា។ រូបភាពពីកន្លែងរញ្ជួយដីបានឲ្យឃើញថា តំបន់ Amatrice ជាកន្លែងត្រូវបានជ្រើសរើសជាស្រុកប្រវត្តិសាស្ត្រស្រស់ស្អាតបំផុតនៅអ៊ីតាលី រងការបំផ្លាញស្ទើតែទាំងស្រុងនៅក្នុងការរញ្ជួយដីកម្រតិ ៦,២រិចទ័រ។

អ្នកទេសចរណ៍ជាច្រើននាក់ ទាំងក្នុងនិងក្រៅប្រទេស ស្ថិតនៅក្នុងចំណោមអ្នកស្លាប់និងបាត់ខ្លួនខាងលើ ។ ការរញ្ជួយដីកើតឡើងក្នុងពេលដែលតំបន់នោះមានអ្នកទេសចរណ៍ច្រើនទៅចូលរួមពិធីបុណ្យ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ខាងមុខ៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print