លោក ពូទីន នឹងមិនចូលរួមកិច្ចពិភាក្សាជាមួយអ៊ុយក្រែននៅតួកគីទេ

ចែករំលែក៖

រុស្ស៊ីបានប្រកាសថានឹងបញ្ជូនគណៈប្រតិភូកម្រិតទាបទៅចរចាជាមួយអ៊ុយក្រែននៅតួកគី ប្រធានាធិបតីពូទីនមិនបានចូលរួមទេបើទោះជាមានសំណើពីអ៊ុយក្រែនក៏ដោយ។

បន្ទាប់ពីប៉ុន្មានថ្ងៃនៃការបដិសេធមិនបញ្ជាក់ថាតើប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចនៅអ៊ុយទីក្រុងអុីស្តង់ប៊ុលដែរឬទេ វិមានក្រឹមឡាំងកាលពីថ្ងៃទី 14 ឧសភាបានប្រកាសបញ្ជីឈ្មោះសមាជិកនៃគណៈប្រតិភូរបស់ប្រទេសដែលនឹងមកដល់ទីក្រុងអុីស្តង់ប៊ុលថ្ងៃនេះសម្រាប់ការចរចាជាមួយអ៊ុយក្រែន។
គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតីពូទីន និងជាអតីតរដ្ឋមន្ត្រីវប្បធម៌ដែលបានចូលរួមកិច្ចពិភាក្សាក្នុងឆ្នាំ 2022។ គណៈប្រតិភូនេះក៏រួមមានអនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងប្រមុខចារកម្មយោធា Igor Kostyukov ។
ក្រុមអ្នកជំនាញរុស្ស៊ីមួយក្រុមក៏នឹងទៅដល់ទីក្រុង តួកគី ផងដែរ រួមទាំងមន្ត្រីជាន់ខ្ពស់យោធានិងស៊ីវិល និងអ្នកការទូតផងដែរ។ ប្រធានាធិបតីពូទីន ក៏ដូចជារដ្ឋមន្ត្រីការបរទេស Sergey Lavrov និងទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង Yuri Ushahov មន្ត្រីពីររូបដែលបានដឹកនាំកិច្ចចរចាពីមុនរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិកមិនត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមចរចានោះទេ។
អ៊ុយក្រែនបានសម្តែងការខកចិត្តចំពោះសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង។ លោក Mikhail Podoliak ជំនួយការរបស់ប្រធានាធិបតី Zelensky បាននិយាយថា លោក Medinsky មិនមែនជាមនុស្សត្រឹមត្រូវក្នុងការពិភាក្សាអំពី “បញ្ហាជាមូលដ្ឋាន” នៅក្នុងការចរចានោះទេ។ លោកបានសង្កត់ធ្ងន់ថា នេះមិនមែនជាប្រភេទនៃការសន្ទនាដែលអ៊ុយក្រែនចង់បានទេ ហើយលោកប្រធានាធិបតី Zelensky នឹងមិនជួបជាមួយលោក Medinsky ឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនពីមុនបានរាយការណ៍ថាប្រធានាធិបតី Zelensky នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនរួមទាំងប្រធានបុគ្គលិក Andrey Yermak រដ្ឋមន្ត្រីការពារជាតិ Rustem Umerov និងរដ្ឋមន្ត្រីការបរទេស Andrey Sibiga ។ ទោះជាយ៉ាងណាក៏ដោយ សមាសភាពជាក់លាក់នៃគណៈប្រតិភូអ៊ុយក្រែននៅក្នុងកិច្ចពិភាក្សានឹងត្រូវសម្រេចដោយលោក Zelensky នៅពេលគាត់មកដល់។
ប្រធានាធិបតីពូទីនកាលពីថ្ងៃទី១០ឧសភាបានស្នើឱ្យរុស្ស៊ីនិងអ៊ុយក្រែនជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីនៅថ្ងៃទី១៥ឧសភាដោយបញ្ជាក់ថាទីក្រុងមូស្គូប្តេជ្ញាចរចាយ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោយមកបាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបានស្នើឱ្យជួបសមភាគីរបស់លោកពូទីននៅតួកគី។
លោក Zelensky បាននិយាយនៅសប្តាហ៍នេះថា ប្រសិនបើលោក Putin មិនចូលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល នោះមានន័យថា ប្រធានាធិបតីរុស្ស៊ីពិតជាមិនចាប់អារម្មណ៍នឹងសន្តិភាពទេ។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា “ខ្ញុំនឹងរង់ចាំមើលថាតើនរណាដែលរុស្ស៊ីបញ្ជូនហើយបន្ទាប់មកសម្រេចចិត្តថាតើអ៊ុយក្រែននឹងធ្វើអ្វី” ៕ ដោយធីរីណា

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print