ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្តាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារសព អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និង អនុសេនីយ៍ទោ ផាត មុន្នី ជានាយទាហាននៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានពលីក្នុងអំឡុងពេលបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅទីក្រុង Malakal សាធារណរដ្ឋស៊ូដង់ខាងត្បូង។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំនិងថ្នាក់ដឹកនាំព្រមទាំងនាយទាហាន នាយទាហាន និងពលទាហានទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និង អនុសេនីយ៍ទោ ផាត មុន្នី បានឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
...
ដោយ ៖ សិលា