សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ដកវត្ថុតាងពាក់ព័ន្ធបទមួយចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៥បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចយើងបានឆេកឆេលំនៅដ្ឋានមួយកន្លែងក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។រកឃើញវត្ថុតាងបទល្មើសមួយចំនួន និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ខណៈដែលកម្លាំងរបស់លោកចុះល្បាតត្រួតពិនិត្យរដ្ឋបាលក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង លុះមកដល់ចំណុចវាលស្រែជាប់ផ្លូវក្រាលគ្រួសក្រហមបាន ប្រទេះឃើញជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ឈ្មោះ ហ៊ុយវ៉ាង ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ មានការសង្ស័យសមត្ថកិច្ចឆែកឆេឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូច បញ្ជូនយកមកសួរចម្លើយរហូតឈានដល់ឆេកឆេលំនៅឋានមួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាមុខសញ្ញាប្រើប្រាស់និងជួញដូរថ្នាំញៀនដ៏សកម្ម ហើយធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ មានឈ្មោះធឿន តុផេងហ្នឹងរកឃើញដកហូតវត្ថុតាង ដាវ កែច្នៃចំនួន២ដើម កាំភ្លើងកែច្នៃចំនួន២រដើម សម្ភារៈសម្រាប់ជក់គ្រឿងញៀនជមួយកំផ្លេ ដែកកេះចំនួន០៤ បំពង់កែវចំនួន០៧ កំណាត់ ថង់សម្រាប់រំលែកថ្នាំញៀន កន្ត្រៃ១ និងថ្នាំញៀនចំនួន ០២កញ្ចប់។

...

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមនិងវត្ថុតាងសមត្ថកិច្ចយើងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print