វិភាគនយោបាយអន្តរជាតិ៖ កត្តាដែលជំរុញឲ្យចិនត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ

ចែករំលែក៖

ក្រោយពេលតុលាការអាជ្ញាកណ្តាល PCA ចេញសេចក្តីសម្រេចឲ្យប្រទេសហ្វុីលី ពីនឈ្នះក្តីលើចិនមក រដ្ឋាភិបាលប្រទេសចិនបានច្រានចោលការចោទប្រកាន់ទាំងនោះ។ ប៉ុន្តែតាមទស្សនាវដ្តី Natioanl Interest អាមេរិកអាចនឹងអនុវត្តនូវដំណោះស្រាយ៣ចំណុចដែលបង្ខំចិនត្រូវតែអនុវត្តសេចក្តីសម្រេចរបស់តុលាការ។

កាលពីថ្ងៃទី១២ ខែកក្កដា តុលាការ អាជ្ញាកណ្តាលអន្តរជាតិ PCA បានចេញ សេចក្តីសម្រេចច្រានចោលខែ្សបន្ទាត់៩ កំណាត់របស់ចិនក្នុងការគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង។ ក្រោយចេញសាល ក្រមប្រទេសជាច្រើនបានគាំទ្រនិងអំពាវនាវដល់ប្រទេសពាក់ព័ន្ធត្រូវតែគោរព សេចក្តីសម្រេចរបស់តុលាការស្តីពីវិវាទ សមុទ្រចិនភាគខាងត្បូង។ រដ្ឋាភិបាលហ្វុីលីពីនក៏បានប្រកាសគោរពសេចក្តីសម្រេចនោះ ហើយស្នើឲ្យ ចិនត្រូវតែគោរពដូចគ្នា។

ចំពោះចិននៅតែប្តេជ្ញាការពារទស្សនៈ របស់ខ្លួនមិនទទួលយកសេចក្តីសម្រេច របស់តុលាការមិនទទួលស្គាល់សេចក្តី សម្រេចរបស់ PCA។ ចិនបានចេញសេចក្តី ប្រកាសថា «មិនទទួលយកនូវគោលការណ៍ ណាមួយ និងសកម្មភាពណាមួយពឹងផ្អែកលើសេចក្តីសម្រេចរបស់តុលាការ PCA នោះទេ»។

បើទោះបីចិនប្រកាសបែបនេះក្តីតែអាមេរិកបញ្ជាក់ថា នៅមានវិធីសាស្ត្របង្ខំឲ្យ ចិនអនុវត្តសេចក្តីសម្រេចនោះបានដោយមិនធ្វើឲ្យចិនបាក់មុខទៀតផង។

ទី១-ប្រធានាធិបតី អូបាម៉ា ចាំបាច់ត្រូវតែបង្ហាញពីការគាំទ្រទស្សនៈនិងគោល ជំហររបស់ហ្វុីលីពីនស្តីពីដែនសមុទ្រ និង ដែនគោក។ អាមេរិកចាំបាច់ត្រូវតែបញ្ជូនកម្លាំងទាហានជើងទឹកទៅកាន់ហ្វុីលីពីនការពារប្រជុំកោះ Scarbourough ។

ទី២-សភាអាមេរិកចាំបាច់ត្រូវតែអនុម័ត លើសន្ធិសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (NUCLOS)។

ទី៣-ក្រសួងហិរញ្ញវត្ថុអាមេរិកចាំបាច់ត្រូវតែបញ្ចេញសកម្មភាពក្នុងហេតុការណ៍នោះធានាសេដ្ឋកិច្ចដល់ប្រទេសហ្វុីលីពីនមិនឲ្យរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលចិនបានដាក់ទៅលើហ្វុីលីពីន ដូចជាដកប្រាក់ទុនវិនិយោគបញ្ចប់សកម្មភាពពាណិជ្ជកម្មជាដើម។

ពាក់ព័ន្ធនឹងសកម្មភាពនេះដែរ ប្រធា នាធិបតីហ្វុីលីពីនលោក Duterte មានការ ខឹងសម្បាយ៉ាងខ្លាំងដោយសារតែភាគីចិនបានមើលស្រាលទៅលើប្រទេសនេះ។ លោកប្រធានាធិបតីក៏បាននិយាយទៅកាន់ រដ្ឋមន្ត្រីរបស់លោកថា «ទុកឲ្យអាមេរិក បញ្ជូននាវាចម្បាំងរបស់គេមកទីនេះ។ ប៉ុន្តែយើងមិនអាចនិយាយរឿងនោះដោយបើកចំហឡើយ។
នៅពេលនេះលោក Duterte បានស្វា គមន៍ចំពោះនាវាផ្ទុកយន្តហោះអាមេរិក មកកាន់ដែនសមុទ្រចិនភាគខាងត្បូង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ បើទោះបីជាចិនបានគំរាមកំហែងប្រទេសដទៃទៀត មិនឲ្យលូកដៃចូលក្នុងវិវាទក្តី តែអាមេរិក និងអូស្ត្រាលីកាលពីថ្ងៃទី២០ ខែកក្កដា បានប្រកាសថា នឹងបន្តសកម្មភាពយាម ល្បាតនៅសមុទ្រចិនភាគខាងត្បូងតាម ច្បាប់អន្តរជាតិ។

មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ទាហានជើងទឹកអាមេរិកនឹងបន្តសកម្មភាពជាប្រចាំ និងស្របច្បាប់នៅគ្រប់ទិសទីលើពិភពលោកក្នុងនោះមានសមុទ្រចិនភាគខាងត្បូងផងដែរ ដើម្បីធានាសេរីភាពនិងសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅដែន សមុទ្រ។

វត្តមានរបស់កម្លាំងទាហានអាមេរិកនៅទីនេះគឺជាការរក្សាសណ្តាប់ធ្នាប់ និង អនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។

ហ្វុីលីពីនទើបតែបានច្រានចោលកិច្ច ពិភាក្សាទ្វេភាគីជាមួយចិនស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូងក្រោយពេលទីក្រុង ប៉េកាំងទាមទារឲ្យទីក្រុងម៉ានីលមិនត្រូវលើកឡើងពីសេចក្តីសម្រេចរបស់តុលាការ មកពិភាក្សា។ កិច្ចពិភាក្សាដែលច្រានចោល សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ជារឿងដែលហ្វុីលីពីនមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់ចិនបានប្រកាសឲ្យដឹង ថា នឹងបន្តសាងសង់នៅសមុទ្រចិនភាគ ខាងត្បូង។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay កាលពីថ្ងៃទី១៩ ខែកក្កដា បានប្រកាសថា មន្ត្រីចិនបានស្នើឲ្យមាន កិច្ចពិភាក្សាក្នុងលក្ខខណ្ឌទីក្រុងម៉ានីលមិន ត្រូវលើកឡើងពីសាលក្រមតុលាការដែលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា នោះទេ ដោយសាលក្រមនោះមានផលប្រយោជន៍សម្រាប់ហ្វុីលីពីន។ លោក Yasay បញ្ជាក់ថា «ពួកគេស្នើឲ្យ យើងពិភាក្សាដោយមិនយកបញ្ហាសេចក្តីសម្រេចរបស់តុលាការមកនិយាយ។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានជួបសមភាគីចិនក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបASEM នៅម៉ុងហ្គោលីកាលពីថ្ងៃទី១៥ ខែ កក្កដា។ តាមប្រសាសន៍លោក Yasay មន្ត្រីចិនបានបញ្ជាក់ថា ប្រសិនបើហ្វុីលីពីននៅតែបន្តលើកឡើងពីបញ្ហាដែនអធិប តេយ្យភាពនោះប្រទេសទាំងពីរនឹងប្រឈម មុខដាក់គ្នាកាន់តែតានតឹង។

លោក Yasay បានលើកយកសម្តីរបស់ភាគីចិនមកបញ្ជាក់ប្រាប់ថា «ប្រសិនបើ អស់លោកនៅតែលើកឡើងពីសាលក្រមតុលាការនោះយើងនឹងប្រឈមមុខតាន តឹងដាក់គ្នា»។ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន បន្តទៀថា ចិនត្រូវពិចារណាឡើងវិញនូវ សកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគ ខាងត្បូង។ អ្វីដែលចិនបានលើកឡើងនាពេលនេះគឺដើម្បីការពារផលប្រយោជន៍ របស់ខ្លួន ពិសេសគឺក្រុមនេសាទនៅជុំវិញ កោះ Scarborough របស់ហ្វុីលីពីន។ ភាគីចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការវិភាគ របស់រដ្ឋមន្ត្រីការបរទេសហ្វុីលីពីននោះឡើយ។

បើទោះបីមានសាលក្រមតុលាការអាជ្ញា កណ្តាលបែបណាក្តីចិននៅតែបន្តសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូងដដែល ហើយគំរាមប្រទេសដទៃមិនត្រូវលូក ដៃចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងឡើយ។

សាលក្រមតុលាការអាជ្ញាកណ្តាលគឺជា មូលដ្ឋានដ៏ល្អប្រសើរបំផុតសម្រាប់ប្រទេស មហាអំណាចដូចជាអាមេរិកបន្តសកម្មភាពនៅក្នុងដែនសមុទ្រចិនភាគខាងត្បូងដោយ ស្របច្បាប់ក្នុងការជំរុញឲ្យប្រទេសពាក់ ព័ន្ធអនុវត្តសាលក្រមពេញលេញ។ អាមេ រិក មិនចាកចេញពីទីនេះឡើយបើទោះបីរង ការគំរាមពីចិនក៏ដោយ ហើយពេលនេះ ហ្វុីលីពីនបានស្វាគមន៍ទៀតជាហេតុធ្វើឲ្យចិនមិនអាចធ្វើអ្វីបានបន្ថែមទៀតទៅលើសមុទ្រចិនភាគខាងត្បូង ហើយមហិច្ឆតាគ្រប់គ្រងនោះទីនោះក៏ត្រូវបាត់បង់បន្តិច ម្តងៗតាមច្បាប់អន្តរជាតិ៕

11 111 1111

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print